ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំកម្រិតបច្ចេកទេសដើម្បីពិនិត្យ ទម្រង់របាយការណ៍ដាក់ចេញដោយក្រសួងមហាផ្ទៃ ត្រៀមរៀបចំរបាយការណ៍១០ខែ របស់គ.ជ.ប.ជ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ ទម្រង់របាយការណ៍ដាក់ចេញដោយក្រសួងមហាផ្ទៃ ត្រៀមរៀបចំរបាយការណ៍១០ខែ របស់ គ.ជ.ប.ជ ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងពិនិត្យ ដឹកនាំដោយកលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ

16-Oct-2023


អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ...

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តប៉ៃលិន ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

12-Oct-2023


កម្មវិធីព្យុហយាត្រាឆ្ពោះទៅបញ្ឈប់អំពើជួញដូរមនុស្ស លើកទី២ ឆ្នាំ២០២៣

គោលបំណងនៃការធ្វើព្យុហយាត្រានេះឡើង គឺដើម្បីចូលរួមយុទ្ធនាការណ៍សកល ដើម្បីក្រើងរំឭកដល់សារធារណៈជន កុំឲ្យភ្លេចខ្លួនថា ឧក្រិដ្ឋជនគឺនៅគ្រប់ទីកន្លែង មនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់សាសនា គ្រប់និន្នាការ គឺសុទ្ធតែអាចក្លាយជាជនរងគ្រោះដោយអំពើ ជួញដូរមនុស្ស និងអំពើកេងប្រវ័ញ្ចដទៃទៀត។ ជនរងគ្រោះត្រូវតែទទួលបានការសង្គ្រោះ និងផ្តល់យុត្តិធម៌ ហើយជនល្មើសត្រូវតែបានបង្ក្រាប និងផ្តន្ទាទោស។

11-Oct-2023


ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប»

វគ្គបណ្តុះបណ្តាល ធ្វើឡើងក្នុងគោលបំណង គឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ ដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ។

11-Oct-2023


អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស...

វគ្គបណ្តុះបណ្តាលធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទ ល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ ដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ

09-Oct-2023


លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញក្នុងពិធីបុណ្យ កាន់បិណ្ឌទី៧...

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ រាជពិធីទា្វរទសមាស នៅក្នុងរាជ្យព្រះបាទអង្គឌួង ទ្រង់ដើម្បីលើកទឹកចិត្តដល់កងទ័ពដែលបានច្បាំងឈ្នះត្រឡប់មកវិញ ព្រះអង្គក៏បង្កើតបុណ្យភ្ជុំបិណ្ឌនេះឡើង អាស្រ័យនឹងប្រវត្តិរឿងក្នុងព្រះពុទ្ធសាសនា ។ ប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអាក់ខានឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មានរយៈពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជា ថៃ្ង "ភ្ជុំបិណ្ឌ"

06-Oct-2023


វគ្គបណ្តុះបណ្តាលស្តីពី «ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ជូនដល់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តកំពត

គោលបំណងនៃវគ្គបណ្តុះបណ្តាលគឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ ដល់មន្ត្រីជួរមុខដែលពាក់ព័ន្ធ

03-Oct-2023


កិច្ចប្រជុំពិភាក្សា និងកែសម្រួលបន្ត លិខិតបទដ្ឋានគតិយុត្តិ ដែលមានការពាក់ព័ន្ធ និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើព្រះរាជ្យក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យស្របទៅតាម កំណែទម្រង់រាជរដ្ឋាភិបាល អាណត្តិទី៧ និងពិភាក្សាផ្តល់ធាតុចូលព្រម ទាំងកែសម្រួលនូវខ្លឹមសារថ្មីមួយចំនួន ដើម្បីធ្វើទំនើបកម្មពាក្យពេចន៍ ស្របតាមការវិវត្តន៍នៃសម័យកាល និងការអនុវត្តការងារឱ្យត្រូវតាមបរិបទ នៃសង្គមជាតិនាពេលបច្ចុប្បន្ន

02-Oct-2023


សិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «ការពិនិត្យ និងឯកភាពលើកម្មវិធីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា...

ភ្នំពេញ-សូហ្វីតែល ភូគីត្រា៖ នាព្រឹកថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង បានអញ្ជើញចូលរួម សិក្ខាសាលាកម្រិតខ្ពស់ ស្តីពី «ការពិនិត្យ និងឯកភាពលើកម្មវិធីកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការUnicef សម្រាប់ឆ្នាំ២០២៤-២០២៨» ក្រោមអធិបតីភាព ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្តីក្រសួងផែនការ មានសមាសភាពចូលរួមសរុប ១១១នាក់

03-Oct-2023


វគ្គបណ្តុះបណ្តាល ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស គ ជ ប ជ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣ មុនចេញ បំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អសប)រយៈពេល១ឆ្នាំប្តូរវេណនៅសាធារណ រដ្ឋ អាហ្វ្រិកកណ្តាល នាដើមខែ មករា និងមេសា ឆ្នាំ២០២៤ ខាងមុខនេះ

28-Sep-2023


វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការ...

វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួម ប្រជាពលរដ្ឋ ទទួលបាននូវចំណេះ ដឹងពាក់ព័ន្ធ ទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅ នឹងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ

28-Sep-2023


អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងគ.ខ.ប.ជ ខេត្តកំពង់ចាម រួមសហការគ្នាជាមួយអង្គការអន្តរជាតិ...

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ

27-Sep-2023



   

Official Telegram NCCT Cambodia