វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ»
BY SOM SIVWINPublished on 23 Oct, 2023
គ.ខ.ប.ជ ស្ទឹងត្រែង ៖ ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំវគ្គ បណ្តុះបណ្តាល ស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អមដោយលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ កែវ សាវឿន អភិបាលរងខេត្តស្ទឹងត្រែង ។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើង រយៈពេល ០១ថ្ងៃ នៅសាលប្រជុំ ខេត្តស្ទឹងត្រែង ដោយមានកិច្ចសហការណ៍ដោយរដ្ឋបាលខេត្តស្ទឹងត្រែង គាំទ្រដោយអង្គការ ហាការ (HAGAR) និងអង្គការសម្ព័ន្ធចាប់ដៃ ក្នុងគោលបំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រីក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តស្ទឹងត្រែង ជាពិសេសការប្រមូលនិងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ សិក្ខាកាមដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះរួមមាន កងកម្លាំងនគរបាល កងរាជអាវុធហត្ថ ស្ថាប័នអយ្យកា មន្ត្រីនៃមន្ទីរក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ សរុបចំនួន ៣៩រូប (ស្រី១៧រូប) ៕
អត្ថបទ &រូបភាព៖ លោកវរសេនីយ៍ទោ រ៉ន សុភ័ក្រ្តបញ្ញា