ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចជុំប្រចាំឆមាសទី១ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

លោកស្រី យូ សុភា អភិបាលរងខេត្ត ជាប្រធានលេខាធិការដ្ឋាន គ ខ ប ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការ គ ខ ប ជ ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងអង្គការដៃគូជាតិ អន្តរជាតិ សរុប ៥៩នាក់ ស្រី៣៩ នាក់

06-Jul-2023


ទស្សនកិច្ចមជ្ឈមណ្ឌលអូស្ត្រាលីប្រឆាំងការកេងប្រវ័ញ្ចកុមារ-Australian Center for Counter Child...

ទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការ និងបណ្តាញដើម្បីលើកកម្ពស់ការយល់ដឹង និងពង្រឹងវិធីសាស្ត្រសម្រាប់ការអនុវត្ត

28-Jun-2023


កិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ និងអនុសាសន៍របស់ក្រសួង ការបរទេសអាមេរិចសម្រាប់កម្ពុជាពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ នារសៀលថ្ងៃពុធ ៤កើត ខែបឋមសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ អគ្គលេខា ធិការដ្ឋាន គ.ជ.ប.ជ បានបើកនៅកិច្ចប្រជុំ ពិនិត្យផ្ទៀងផ្ទាត់ ទិន្នន័យ និងអនុសាសន៍របស់ក្រសួង ការបរទេសអាមេរិចសម្រាប់កម្ពុជាពាក់ព័ន្ធ នឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុ ប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ

22-Jun-2023


សិក្ខាសាលាពិគ្រោះយោបល់ និងផ្ទៀងផ្ទាត់របាយការណ៍ការសិក្សាវិភាគពីស្ថានភាពការកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

គោលបំណងរួមនៃការស្រាវជ្រាវនេះគឺដើម្បីវាយតម្លៃ និងបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃការកេងប្រវ័ញ្ចកុមារនៅកម្ពុជា។ ការសិក្សានេះផងដែរ គឺផ្តោតទៅលើការកេងប្រវ័ញ្ចកុមារ ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារ ពលកម្មកុមារ ការជួញដូរកុមារ ការធ្វើចំណាកស្រុករបស់កុមារ និងកុមារដែលត្រូវឪពុកម្តាយទុកចោលនៅពេលពួកគេចំណាកស្រុក

20-Jun-2023


កិច្ចប្រជុំប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៣ ជាមួយអង្គការដៃគូរអភិវឌ្ឍន៍

មន្រ្តីគ្រប់លំដាប់ថ្នាក់ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន​ ដែលបានរួមសហការជាមួយ គ.ជ.ប.ជ ដោះស្រាយបាននូវបញ្ហាប្រឈម ដើម្បីផ្តល់កិច្ចការពារ ទៅដល់ជនរងគ្រោះ និងងាយរងគ្រោះនៅគ្រប់ស្ថានភាព នាពេលកន្លងមក

16-Jun-2023


វគ្គបណ្តុះបណ្តាលស្តីពីការវាយតម្លៃតាមដានការចល័តរបស់ទេសន្តរប្រវេសន៍តាមច្រករបៀងនៃព្រំដែនកម្ពុជា/ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងខេត្តស្ទឹងត្រែង

គោលបំណង នៃការធ្វើវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីបង្កើត និងអនុវត្តវាយតម្លៃពីការចល័ត របស់ជនទេសន្តរប្រវេសន៍តាមច្រកព្រំដែនកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

15-Jun-2023


ក្រសួងការងារអំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយអំពីការជ្រើសពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី

ក្រសួងការងារបានបញ្ជាក់ថា មកដល់ពេលនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលីពុំមានកិច្ចសហប្រតិបត្តិការលើការបញ្ជូនពលករកម្ពុជាទៅធ្វើការនៅប្រទេសអូស្ត្រាលីឡើយ

09-Jun-2023


កិច្ចប្រជុំពិភាក្សា ស្តីពីការៀបចំកម្មវិធីផ្សព្វផ្សាយ របាយការណ៍នៃការវិភាគពីស្ថានភាពកេងប្រវ័ញ្ចលើកុមារនៅកម្ពុជា

សិក្ខាសាលានេះធ្វើឡើង មានគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សា ដើម្បីពិភាក្សាបីការរកឃើញ បញ្ហាប្រឈម និងឱកាសសម្រាប់ បង្កើនការពារ កុមារនៅក្នុងប្រទេសកម្ពុជា

06-Jun-2023


ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស

23-Mar-2023


ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ខួបលើទី១១២ ឆ្នាំ២០២៣ ប្រធានបទ...

គោលបំណងនៃការប្រារព្ធមេន្ទិញអបអរសាទរនេះឡើង គឺដើម្បីបន្តលើកកម្ពស់តម្លៃស្ត្រីដែលមិនអាចកាត់ថ្លៃបានក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការពន្លឿនកិច្ច អភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសនៅក្នុងយុគសម័យឌីជីថលនេះ

12-Mar-2023


សារលិខិតជូនពរថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាឱកាសអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៣

សារលិខិតជូនពរថ្នាក់ដឹកនាំ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ពីថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជូនចំពោះលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គជបជ និងលោកជំទាវ ឧ.ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ នាឱកាសអបអរសាទរទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០២៣

08-Mar-2023


កិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សារបាយការណ៍សិក្សារៀបចំដោយវិទ្យាស្ថាន អភិវឌ្ឍន៍បរទេស (ODI)...

លទ្ធផលនៃការស្រាវជ្រាវនេះ ធ្វើឡើងក្នុងគោលបំណង បង្ហាញគំហើញនិងអនុសាសន៍សំខាន់ៗទាក់ទងនឹងការងារប្រឆាំងអំពើជួញដូរមនុស្សនៅក្នុងប្រទេសកម្ពុជា (ដោយក្រុមការងារស្រាវជ្រាវ ODI ) ដើម្បីធ្វើការពិភាក្សា និងស្នើសុំការចូលរួមមតិយោបល់ពីតំណាង ភាគីពាក់ព័ន្ធនានា

28-Feb-2023



   

Official Telegram NCCT Cambodia