ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំប្រចាំខែសីហាឆ្នាំ២០២៣ ក្រោមកិច្ចដឹកនាំ លោកស្រី យូ សុភា...

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ប្រធានលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្ត ព្រមទាំងមានការ អញ្ជើញចូលរួមពីលោក លោកស្រី សមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុង ស្រុក មន្ត្រីនគរបាលយុត្តិធម៌ តំណាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំង តំណាងអង្គការ ដៃគូពាក់ព័ន្ឋ សរុប ៦២នាក់ ស្រី ៣៥នាក់

29-Aug-2023


វគ្គបណ្តុះបណ្តាលស្តីពី ការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្របសម្រាប់គណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ខ.ប.ជ ខេត្តព្រៃវែង...

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការគ្នាជាមួយអង្គការ IOM បានបើកវគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ

23-Aug-2023


លោកជំទាវ ជូ ប៊ុនអេង បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត...

តាងនាមអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស  លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានផ្ញើសារលិខិតជូនពរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន​ សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសចម្រើនជម្មាយុគម្រប់ ៧០ឆ្នាំ ឈានចូល៧១ឆ្នាំ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ នេះ

15-Aug-2023


កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំ របស់លេខាធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមកម្មវិធីរួមមាន៖ ១.ពិនិត្យទៅលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដាឆ្នាំ២០២៣ និង២. ពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តាមគ្រប់រូបភាព ដោយមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ

01-Aug-2023


ថ្ងៃទី៣០ ខែកក្កដា គឺជាទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស

ប្រធានបទសម្រាប់ឆ្នាំនេះគឺ “ មិនទុកជនរងគ្រោះណាម្នាក់ពីគ្រប់ទម្រង់នៃការជួញដូរចោលឡើយ “

30-Jul-2023


កិច្ចប្រជុំ ការពង្រឹងបែបបទ និងវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

ណែនាំជូនដល់ ថ្នាក់ដឹកនាំ និងមន្រ្តី តាមបណ្តាការិយាល័យ ចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ទាំងអស់ សូមឱ្យគោរពពេលវេលា ឱ្យបានត្រឹមត្រូវ និងមានភាពច្បាស់លាស់ក្នុងការបំពេញភារកិច្ច ទាំងការបម្រើការងារផ្ទៃក្នុង និងការងារចុះមូលដ្ឋាន

17-Jul-2023


សិក្ខាសាលាស្ដីពី "ភាពជាដៃគូសម្រាប់ជំនាញ និងការងារដល់ស្រ្តីដែលងាយរងគ្រោះ"

សិក្ខាសាលាស្ដីពី "ភាពជាដៃគូសម្រាប់ជំនាញ និងការងារដល់ស្រ្តីដែលងាយរងគ្រោះ" ក្រោមអធិបតីភាពលោកជំទាវ ទេស ច័ន្ទសារឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលរៀបចំដោយអង្គការ ណូមីណែតវើក (NOMI Network)

11-Jul-2023


កិច្ចប្រជុំបន្ត ពិនិត្យវឌ្ឍនភាព និងផ្ទៀងផ្ទាត់ទិន្នន័យដែលមានក្នុងការវាយតម្លៃ និងអនុសាសន៍របស់ក្រសួងការបរទេសអាម៉េរិកសម្រាប់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានបើកកិច្ចប្រជុំបន្ត ពិនិត្យវឌ្ឍនភាព និងផ្ទៀងផ្ទាត់ទិន្នន័យដែលមានក្នុងការវាយតម្លៃ និងអនុសាសន៍របស់ក្រសួងការបរទេសអាម៉េរិកសម្រាប់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ

12-Jul-2023


កិច្ចប្រជុំពិភាក្សាបន្តអំពីការត្រៀមរៀបចំទិវាជាតិអន្តរសាសនាដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជា

ទិវាជាតិដ៏មានសារៈសំខាន់នេះរៀបចំឡើងគោលបំណងរួមគ្នាផ្សព្វផ្សាយខ្លឹមសារទប់ស្កាត់អំពើជួញដូរមនុស្សតាមរយៈសាសនានីមួយៗ។ សាសនានីមួយៗយកខ្លឹមសារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សទៅអប់រំមនុស្ស

10-Jul-2023


កិច្ចប្រជុំ ការពង្រឹងបែបបទ និងវឌ្ឍនភាពការងាររបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

កិច្ចប្រជុំនេះ គឺមានសារៈសំខាន់លើការងារ ការងារគ្រប់គ្រងកងកម្លាំងឱ្យបានល្អដូចជាបញ្ហាអវត្តមានរបស់កងកម្លាំង មានច្បាប់ឬអត់ច្បាប់ មានមុខធ្វើការងារ ឬអសកម្មការងាររបស់កងកម្លាំង

17-Jul-2023


សាររំលែកមរណទុក្ខ គោរពជូនឯកឧត្តម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ...

ថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានផ្ញើរសារំលែកមរណទុក្ខ ជូនឯកឧត្តមរស់ សម័យ ព្រមទាំងក្រុមគ្រួសារ ចំពោះដំណឹងដ៏ក្រៀមក្រំ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវជាភរិយារបស់ឯកឧត្តម

04-Jul-2023


ពិធីអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបទបង្ហាញផ្សព្វផ្សាយអំពី វគ្គបណ្តុះបណ្តាលផ្សេងៗ របស់គ.ខ.ប.ជ...

ពិធីនេះធ្វើឡើងក្នុងគោលបំណង ឲ្យអ្នកអនុវត្តច្បាប់ និងប្រជាពលរដ្ឋទទួលបាននូវចំណេះដឹងដែលទាក់ទងទៅនឹងការអប់រំ និងផ្សព្វផ្សាយស្តីពីការទប់ស្កាត់ការជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ដែលទាក់ទងទៅនឹងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។

01-Jul-2023



   

Official Telegram NCCT Cambodia