អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ប្រជុំស្តីពីការពង្រឹងភាពជាដៃគូ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការដៃគូរពាក់ព័ន្ធ

BY SOM SIVWIN

Published on 19 Oct, 2023

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំស្តីពីការពង្រឹងភាពជាដៃគូ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាមួយអង្គការដៃគូរពាក់ព័ន្ធ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំ ស្តីពី ការពង្រឹងភាពជាដៃគូ ក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយ​លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍​ គ.ជ.ប.ជ ដែលសមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក លោកស្រី ដែលជាក្រុមការងារ លេខាធិការដ្ឋាន នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក លោកស្រី ប្រធាន អនុប្រធាន ឬតំណាងអង្គការដៃគូ រួមមាន អង្គការ ERIKS JALPEN, CHAB DAI, CARITAS SWISS, CARITAS CAMBODIA, PLAN, IJM, UNDP, AIM, RATANAK, WINROCK, APLE, HAGAR, SAMARITAN's PURSE, CPU, ASEAN-ACT, LSCW, IOM, CWCC, និង​ ILO ។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បី ពិភាក្សាអំពី​កិច្ចសហការរបស់អង្គការដៃគូ ជាមួយរាជរដ្ឋាភិបាល ពោលគឺ គ.ជ.ប.ជ ក្នុងកិច្ចការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងលើកឡើងនូវបញ្ហាប្រឈម​ក្នុងការអនុវត្ត ដើម្បីស្វែងរកដំណោះស្រាយសមស្រប ៕

 


   

Official Telegram NCCT Cambodia