Published on 28 Oct, 2023
វគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគីរី៖ ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «តួនាទីភារកិច្ច និងរបៀបរបបការងារ ក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ» ក្រោមអធិបតីភាព លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងបង្រៀនដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យ៉ែម ច័ន្ទណារុំ អគ្គលេខាធិការរង គ.ជ.ប.ជ ។ វគ្គបណ្តុះបណ្តាលនេះរៀប ចំឡើងរយៈពេល ០១ថ្ងៃ នៅសាលប្រជុំសាលាខេត្តមណ្ឌលគីរីដោយ មានកិច្ចសហការណ៍ដោយ រដ្ឋបាលខេត្តមណ្ឌលគីរី គាំទ្រដោយអង្គការហាការ (HAGAR) និងអង្គការ ការីតាស់កម្ពុជា ក្នុងគោល បំណង ពង្រឹងតួនាទីភារកិច្ច និងរបៀបរបបការងារក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ នៃមន្ត្រី ក្រោមរចនាសម្ព័ន្ធ គ.ខ.ប.ជ ខេត្តមណ្ឌលគិរី ជាពិសេសការប្រមូល និងបូកសរុបរបាយការណ៍ ពាក់ព័ន្ធនឹងការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។ សិក្ខាកាមដែលមានវត្តមាននៅក្នុងវគ្គបណ្តុះបណ្តាលនេះរួម មានកងកម្លាំងនគរបាល កងរាជអាវុធហត្ថស្ថាប័នអយ្យការ មន្ត្រីនៃមន្ទីរក្នុងរចនាសម្ព័ន្ធ គ.ខ.ប.ជ សរុបចំនួន ៤៥រូប (ស្រី២១រូប) ។