គ.ជ.ប.ជ
ទំព័រដើម
បណ្ណាល័យ
ឯកសារផ្លូវការ
សុន្ទរកថា
របាយការណ៍ថ្នាក់ជាតិ
លិខិតបទដ្ឋានគតិយុត្ត
ព្រឹត្តិបត្រផ្សព្វផ្សាយ
រចនាសម្ព័ន្ធ
របាយការណ៍កិច្ចប្រជុំ
អនុស្សរណៈ
ផែនការយុទ្ធសាស្ត្រ
ផែនការយុទ្ធសាស្ត្រថ្នាក់ជាតិ
ច្បាប់
វិចិត្រសាល
បទយកការណ៍
វីដេអូ
កិច្ចសហប្រតិបត្តិការ
អំពីយើង
ទំនាក់ទំនង
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
គណៈកម្មាធិការរាជធានី/ខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ព័ត៌មាន
ចំណេះដឹងផ្សេងៗ
សកម្មភាពក្រៅប្រទេស
សេក្តីប្រកាសព័ត៌មាន
ព្រឹត្តិការណ៍សំខាន់ៗ
គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...
អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...
ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...
រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...
សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...
ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...
ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍»
ពិធីបើកកិច្ចប្រជុំពិគ្រោះយោបល់មន្រ្តីជាន់ខ្ពស់ កម្រិតបច្ចេកទេស នៃប្រទេសបញ្ជូនទាំងបី កម្ពុជា ឡាវ និងមីយ៉ាន់ម៉ា (CLM) ស្តីពី «តួនាទីប្រទេសបញ្ជូនក្នុងការការពារពលករទេសន្តរប្រវេសន៍» នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប ដែលកិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ គឺពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែតុលាឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស , គណៈប្រតិភូឡាវ ដឹកនាំដោយនាយនគរបាលជាន់ខ្ពស់បណ្ឌិត ផេងសាវ៉ាញ់ ធីផាវងសាយ អគ្គស្នងការរង នៃអគ្គនាយកដ្ឋាននគរបាល ប្រធានលេខាធិការដ្ឋានគណៈ កម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស ក្រសួងសន្តិសុខសាធារណៈឡាវ និង គណៈប្រតិភូមីយ៉ាន់ម៉ា ដឹកនាំដោយឯកឧត្តមឧត្តមសេនីយ៍ទោ អោង ធូ អនុរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ មីយ៉ាន់ម៉ា
30-Oct-2019
ប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្តជាតិ (២០១៩-២០២៣) ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ
ផែនការយុទ្ធសាស្រ្តជាតិ៥ឆ្នាំ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ នេះគឺជាផែនទីបង្ហាញផ្លូវថ្មីមួយ ដែលអនុលោមតាមស្ថានភាព និងសភាពការណ៍បទល្មើស ដែលបានរកឃើញក្នុងតំណាក់កាល៥ឆ្នាំកន្លងមក ក៏ដូចជាការប្រមើលមើលទៅលើលទ្ធភាពក្នុងការដោះស្រាយភាពប្រឈមក្នុងរយៈពេលប្រាំឆ្នាំទៅមុខ ។ មិនតែប៉ុណ្ណោះ ផែនការយុទ្ធសាស្រ្តនេះ ក៏ជាមូលដ្ឋានក្នុងការរៀបចំសកម្មភាពនៅតាមក្រសួង ស្ថាប័ន អង្គភាពនីមួយៗតាមបណ្តាឆ្នាំ ដែលឆ្លើយតបទៅនឹងទស្សនៈវិស័យ និងគោលដៅរួមរបស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)
04-Nov-2019
ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស រវាងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សមានលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជាប្រធានគ.ជ.ប.ជ ជាមួយនិងអង្គការការីតាសស្វីស ដែលមានលោក ម៉ាក ក្លូក្លឿ (Marc Gloeker) នាយកប្រចាំប្រទេសកម្ពុជា រួមនិងសហការី
04-Nov-2019
ពិធីចុះហត្ថ អនុស្សារណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ ជាមួយ ដៃគូអភិវឌ្ឍន៍ក្នុងកិច្ចសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
គោលបំណងនៃអនុស្សារណៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបង្ការ បង្រ្កាប សង្រ្គោះ ការពារ និងផ្តន្ទាទោស លើអំពើរំលោភបំពាន និងកេងវឲប្រវ័ញ្ចផ្លូវភេទលើកុមារគ្រប់ទម្រង់ និងពង្រឹងសមត្ថភាពឆ្លើយតបរបស់ ស្ថាប័នរាជរដ្ឋាភិបាលពាក់ព័ន្ធ នឹងវិស័យយុត្តិធម៌ព្រហ្មទណ្ឌ
19-Sep-2019
វេទិការជាតិ អន្តរជាតិសាសនានៅកម្ពុជាលើកទី៣ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ សម្តេចព្រះសង្ឃរាជទំាងពីរគណៈ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា
វេទិកាអន្តរសាសនាថ្នាក់ជាតិនាពេលនេះ គឺជាមធ្យោបាយមួយក្នុងការផ្សព្វផ្សាយ ដើម្បីរួមចំណែកដល់ការបង្ការទប់ស្កាត់ អំពើជួញដូរមនុស្ស និងទាសភាពសម័យទំនើបផងដែរ ក្រសួង ស្ថាប័ន អង្គភាពទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បានធ្វើការបង្ការទប់ស្កាត់តាមជំនាញរៀងៗខ្លួន ដើម្បីគ្រប់គ្រងស្ថានភាពមិនឲ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយបទល្មើសជួញដូរមនុស្ស
09-Sep-2019
សារលិខិតជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពជា
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស សូមសម្តែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមា និងសូមគោរពជូនពរ បវរសួស្ដី សិរីមង្គល ជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតជន្មាយុគម្រប់ ៦៧ ឈានចូល ៦៨ឆ្នាំ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
06-Aug-2019
កិច្ចប្រជុំក្រុមជំនាញអន្តរក្រសួង ស្ថាប័នទាំង៦ ប្រចាំឆមាសទី១ឆ្នាំ២០១៩ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
ជារៀងរាល់ឆមាសប្រចាំឆ្នាំនីមួយៗ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបានអនុវត្តយ៉ាងសកម្មនូវសកម្មភាពប្រឆាំងការជួញដូរមនុស្ស ដោយផ្អែកលើយុទ្ធសាស្រ្តតាមផែនការជាតិ ។ លទ្ធផលជាសកម្មភាពអនុវត្ត បានបង្ហាញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំ និងមន្ត្រីទទួលបន្ទុករបស់បណ្តាក្រសួង ស្ថាប័ន អង្គភាពប្រតិបត្តិ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូរជាតិ និងអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំនៅប្រទេសពាក់ព័ន្ធទាំងឡាយដែលបានរួមសហការគ្នាការពារមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្សជាតិ ពីភាពរងគ្រោះដោយអំពើជួញដូរមនុស្ស និងប្រឆាំងដាច់ខាតរាលទម្រង់នៃការរំលោភបំពាន និងកេងប្រវ័ញ្ច លើមនុស្សគ្រប់រូបភាព
23-Jul-2019
សិក្ខាសាលាស្តីពីការអនុវត្តច្បាប់ទាសភាពសម័យទំនើបអូស្រ្តាលី៖ ៉ឲ្យយល់ដឹងពីសង្វាក់ផ្គត់ផ្គង់របស់អ្នក ៉
សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ក្នុងការពង្រឹងវិធានការជាសកលដើម្បីប្រឆាំងទាសភាពសម័យទំនើប
27-Jun-2019
(សាររំលែកទុក)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានផ្ញើសាររំលែកទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ ៧ជាន់ សង្កត់លើស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
នៅក្នុងសាររំលែកទុក្ខ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស មានក្តីរន្ធត់យ៉ាងខ្លាំង និងសោកស្តាយជាអនេក បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំអំពីសោកនាដកម្មរលំបាក់អគារកំពស់ ៧ជាន់ កាលពីព្រឹកទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយបានបង្កឲ្យមានការ បាត់បង់អាយុជីវិត និងរងរបួសបងប្អូនជនរួមជាតិជាកម្មករ-កម្មការិនី ដែលបម្រើការងារនៅក្នុងការដ្ឋានសាងសង់នោះ
26-Jun-2019
កិច្ចប្រជុំពិភាក្សាសម្រេចលើផែនការសកម្មភាពជាតិ ស្តីពីការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣
អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានបើកនូវកិច្ចប្រជុំពិភាក្សា សម្រេចលើផែនការ សកម្មភាពជាតិ ស្តីពីការងាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៩-២០២៣ ដោយមានការដឹកនាំសម្របសម្រួលដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោកជំទាវ វ៉ាន់ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ
02-Jul-2019
សន្និសិទអន្តរជាតិ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី២ កម្ពុជា-ថៃ ស្តីពីទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស។
សន្និសិទអន្តរជាតិ កិច្ចសហប្រតិបត្តិការទ្វេរភាគីលើកទី២ កម្ពុជា-ថៃ ស្តីពីទេសន្តរប្រវេសន៍ការងារ និងអំពើជួញដូរមនុស្ស
06-May-2019
ចូលរួមទស្សន:កិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សារវាងប្រតិភូកម្ពុជា និង ថៃលើកទីពីរដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប ដែលមានអ្នកចូលរួមមកពី មន្ទីរការងារពីប្រទេសថៃ ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីសាលាខេត្តសៀមរាប
ចូលរួមទស្សន:កិច្ចសិក្សាអន្តរជាតិ និងជំនួបពិភាក្សារវាងប្រតិភូកម្ពុជា និង ថៃលើកទីពីរដែលដឹកនាំដោយលោកជំទាវ យូ សុភា អភិបាលរងខេត្ត សៀមរាប ដែលមានអ្នកចូលរួមមកពី មន្ទីរការងារពីប្រទេសថៃ ប្រតិភូសហភាពអឺរ៉ុប ទីភ្នាក់ងារអង្គការសហប្រជាជាតិ តំណាងអង្គការសង្គមស៊ីវិល មន្រ្តីសាលាខេត្តសៀមរាប
26-Apr-2019
1
2
3
4
5
6
7
8
9
10
11
12
13
14
15
Official Telegram
NCCT Cambodia