ព្រឹត្តិការណ៍សំខាន់ៗ

គណៈប្រតិភូនៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកម្ពុជា គ.ជ.ប.ជ នឹ...

អង្គការសហប្រជាជាតិ (អ.ស.ប) បានរៀបចំកិច្ចប្រជុំ First International Review Forum on GCM នៅនៅទីក្រុងញ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលក...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

សិក្ខាសាលាសម្របសម្រួលថ្នាក់តំបន់ ស្តីពីការធ្វើចំណាកស្រុកដោយសុវត្ថិភាពរបស់ប្រទេ...

ព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤-០៥ ខែកុម្ភ: ឆ្នាំ២០២០ គណៈក...

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានផ្ញើរសារគោរពជូនពរនាឱកាសគម្រប់ខួបកំណើត របស់សម្តេច៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ

ក្នុងនាមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៌ រួមនិងមន្ត្រីក្រោមឱវាទទាំងអស់ បានផ្ញើសារគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគ.ជ.ប.ជ នាឱកាសគម្រប់ខួបកំណើត របស់សម្តេច៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ សូមទេវតាឆ្នាំថ្មី ឆ្នាំសាកល ២០២១ ប្រទានពរជ័យ ជូនសម្តេចក្រឡាហោម បវរមហាប្រសើរ សូមមានជោគជ័យ សិរីមង្គល វិបុលសុខ គ្រប់ប្រការ និងប្រកបដោយពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ!
14-Jan-2021

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាព បើកអង្គសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិ ស្តីពីសូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍(MGI) របស់កម្ពុជា និងការអនុវត្តកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ (GCM)

សិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីគាំទ្រដល់គោលនយោបាយទេសន្តរប្រវេសន៍របស់ប្រទេសនីមួយៗ ដើម្បីឲមានការគ្រប់គ្រងល្អតាមរយៈការជួយវាយតម្លៃ លើភាពគ្រប់ជ្រុងជ្រោយនៃរចនាសម្ព័ន្ធងភិបាលកិច្ចទេសន្តរប្រវេសន៍និងកំណត់អទិភាពនានា។ សូចនាករអភិបាលកិច្ចទេសន្តរប្រវេសន៍(MGI) អាចត្រូវបានប្រើសម្រាប់ជម្រុញឲមានការ ពិភាក្សាលើរចនាសម្ព័ន្ធគោលនយោបាយទេសន្តប្រវេសន៍របស់ប្រទេសនីមួយៗនៅក្នុងរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា។វាអាចជាជំនួយក្នុងការវាយតម្លៃ ថាតើរចនាសម្ព័ន្ធដែលមានស្រាប់ជាច្រើនឆ្នាំមកហើនេះអាចជួយដោះស្រាយបញ្ហាប្រឈម និងឱកាសនានានៅក្នុងស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះដែរទេ
12-Jan-2021

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្សដើម្បីផ្តល់សេវាសមស្រប នៅសាលប្រជុំសាលាខេត្តប៉ៃលិន

វគ្គបណ្តុះបណ្តាលនេះប្រារព្ធឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សឲកាន់តែមានប្រសិទ្ធភាពខ្ពស់។ បង្កើនការធានាបាននូវការគោរពសិទ្ធិជនរងគ្រោះ ឲទទួលបាននូវសេវាចាំបាច់ដែលជាតំរូវការជាក់ស្តែងបន្ទាន់ផ្អែកលើវិស័យយេនឌ័រ មុននឹងឈានទៅទទួលបានការដោះស្រាយតាមផ្លូវច្បាប់ ការផ្តល់សេវាស្តារនីតិសម្បទា និងសេវាសង្គមដ៏ទៃទៀត ។
23-Dec-2020

លោកជំទាវ ជូ ប៊ុនអេង រួមនិងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចុះសិក្សានៅតំបន់ជាប់ព្រំដែន នៃខេត្តព្រះវិហារ អំពីស្ថានភាពចំណាកស្រុកឆ្លងដែន ការជួញដូរមនុស្ស និងបញ្ហាសុខភាព

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការគ្នាជាមួយអង្គការមូលនិធិសហប្រជាជាតិ UNFPA ប្រចាំនៅប្រទេសកម្ពុជា និងប្រចាំប្រទេសឡាវមានបំណងសហការជាមួយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីសិក្សាស្វែងយល់អំពីការឆ្លងកាត់ព្រំដែនរបស់ជនចំណាកស្រុក រវាងកម្ពុជា-ឡាវ
28-Oct-2020

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំ ស្តីពីបែបបទនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស នៅខេត្តបាត់ដំបង

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពដល់មន្រ្តីដែលពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តនៅសកម្មភាពអនុវត្តការងារ និងជួយដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ឲកាន់តែមានប្រសិទ្ធភាពខ្ពស់
27-Oct-2020


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាស្តីពី សេវាគាំទ្រជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ពង្រឹងតួនាទីនៃក្រុមការងារការពារជនរងគ្រោះ ដើម្បីលើកកម្ពស់ការផ្តល់សេវាជនរងគ្រោះឲមានប្រសិទ្ធភាព។ លើកកម្ពស់ការស្វែងយល់អំពីគោលនយោបាយ និងបទដ្ឋានគតិយុត្តិនានាដែលគាំទ្រការអនុវត្តតួនាទីភារកិច្ចក្នុងការផ្តល់សេវាដល់ជនរងគ្រោះដោយអំពើជួញដូរមនុស្សរបស់ក្រសួងស្ថាប័ន និងដៃគូរពាក់ព័ន្ធ។ ស្វែងយល់អំពីបទពិសោធន៍ល្អ និងភាពប្រឈម និងកំណត់រកដំណោះស្រាយ
28-Oct-2020

ពិធីប្រកាសជាផ្លូវការ គម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយអង្គការសហប្រជាជាតិ ក្នុងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ១៩ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និងលោកស្រី Kristin Parco ប្រធានអង្គការទេសន្តរប្រវេសន៍អន្តរជាតិ អាយអូអឹម (IOM)

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សហការ ជាមួយអង្គការសហប្រជាជាតិ អង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) និងរួមជាមួយថ្នាក់ដឹកនាំរបស់ រដ្ឋបាលខេត្តគោលដៅទាំងបី មានសៀមរាប បាត់ដំបង និងបន្ទាយមានជ័យ បានរៀបចំពិធីប្រកាសជាផ្លូវការស្តីពី “ គម្រោងរួមគ្នា” រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងការដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច-សង្គម ដោយវិបត្តិកូវីដ-១៩
24-Aug-2020

កិច្ចប្រជុំពិភាក្សា ថ្នាក់ដឹកនាំជំនាញក្រុមការងារអន្តរក្រសួង និងស្ថាប័នទាំង៦ ប្រចាំឆមាសទី១ ឆ្នាំ២០២០

កិច្ចប្រជុំ ប្រចាំឆមាសទី១ របស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ហើយកិច្ចប្រជុំនេះ ក៏ធ្វើសេចក្ដីរាយការណ៍អំពីលទ្ធផល នៃការខិតខំប្រឹងប្រែងរបស់ក្រសួងអន្តរស្ថាប័ន អង្គភាពជាសមាជិក និងថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញមនុស្ស ក្នុងរយៈពេល៦ខែ ឆ្នាំ២០២០
07-Aug-2020

កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់

រាជរដ្ឋាភិបាលកម្ពុជា ដែលមាន គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សជាសេនាធិការ បានសហការជាមួយអង្គការទេសន្តរប្រវេសន៍អន្តរជាតិ ដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធទាំងឡាយដើម្បីធ្វើការជ្រើសរើស ដោយឯកភាពគ្នា និងដើម្បីជាការទទួលខុសត្រូវរួមគ្នា ក្នុងការអនុវត្ត ដើម្បីលើកកម្ពស់សុវត្ថិភាព និងភាពរៀបរយ ស្របច្បាប់ របស់ពលករទេសន្តរប្រវេសន៍
24-Aug-2020

កិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងស្ថាប័នពាក់ព័ន្ធ នៃរាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិប្រចាំកម្ពុជាស្តីពីកម្មវិធីរួមគ្នាដើម្បីគាំទ្រជនទេសន្តរប្រវេសន៍ ដែលវិលត្រឡប់ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩ និងផលប៉ះពាល់

កិច្ចប្រជុំពិភាក្សាដែលដឹកនាំដោយសម្តេចក្រឡាហោមនេះ គឺដើម្បីអនុវត្តកម្មវិធីរួមគ្នាមួយរវាងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល ក្នុងគោលបំណងជួយការពារពលករទេសន្តរប្រវេសន៍ដែលធ្វើមាតុភូមិនិវត្តន៍ និងការពារការចម្លងជំងឺដល់សហគមន៍
16-Jul-2020

កិច្ចប្រជុំពិភាក្សា ពង្រឹងវិធានការទប់ស្កាត់ និងគ្រប់គ្រងការឆ្លងដែនដោយខុសច្បាប់របស់ពលករកម្ពុជា

កិច្ចប្រនេះជុំធ្វើឡើងក្នុងគោលបំណង សិក្សាស្វែងយល់គ្នាឲកាន់តែច្បាស់ អំពីស្ថានភាពពិត និងកិច្ចខិតខំប្រឹងប្រែងរបស់ អ្នកអនុវត្តមានអាជ្ញាធរតាមបណ្តាខេត្តជាប់ព្រំដែន ដែលនៅមិនទាន់ឯកភាពគ្នាក្នុងការអនុវត្តពីស្ថាប័នមួយទៅស្ថាប័នមួយ ទៅលើនយោបាយទេសន្តរប្រវេសន៍ ថាតើគួររៀបចំរបៀបណាសម្រាប់ការវិលត្រឡប់ទៅធ្វើការជាថ្មីរបស់ពលករ ។
24-Jun-2020


   

Official Telegram NCCT Cambodia