ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

លោកជំទាវ ជូ ប៊ុនអេង ដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការជាតិគ.ជ.ប.ជ ដែលមានតំណាងមកពី...

កិច្ចសន្ទនាមានគោលបំណង ចែករំលែកចំណេះដឹង បទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការ ទ្វេភាគី និងសហការអនុវត្តនូវកិច្ចខិតខំប្រឹងប្រែង ផ្សេងៗ ដែលអាចឈានទៅបង្កើតបាននូវ ដំណោះស្រាយរួមគ្នា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសសម្រាប់ទម្រង់ថ្មី នៃអំពើជួញដូរមនុស្ស និងបទល្មើសពាក់ព័ន្ធ

29-Apr-2025


គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គ.ខ.ប.ជ) បានរៀបចំកិច្ចប្រជុំប្រចាំខែមេសា ឆ្នាំ២០២៥ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស របស់រដ្ឋបាលខេត្តសៀមរាប

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សាលើបញ្ហាពាក់ព័ន្ធនានា និងការចូលរួមជាមតិយោបល់ លើការឆ្លុះបញ្ចាំងអំពីការសមិទ្ធផល បញ្ហាប្រឈមការពិភាក្សារកដំណោះស្រាយរួមគ្នារវាងអ្នកពាក់ព័ន្ធដែលមានតួអង្គជាមន្រ្តីរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និងអង្គការដៃគូសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

29-Apr-2025


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសគម្រោង...

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនៈភាពនៃការអនុវត្តគម្រោងក្នុងត្រីមាសទី១ ឆ្នាំ២០២៥ បញ្ហាប្រឈម និងដំណោះស្រាយបញ្ហាប្រឈម ដើម្បីលើកទិសដៅអនុវត្តបន្តក្នុងត្រីមាសទី២

22-Apr-2025


ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញចុះពិនិត្យការងារគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន និងសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលវិលត្រឡប់មកមាតុប្រទេសវិញតាមច្រកព្រំដែនកម្ពុជា-ថៃ

នៅក្នុងដំណើរបេសកកម្ម នៃការចុះត្រួតពិនិត្យ ថ្នាក់ដឹកនាំបានជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋកម្ពុជាដែលវិលត្រឡប់មក មាតុប្រទេសវិញ និងបានចែកកញ្ចប់សម្ភារៈប្រើប្រាស់ និងអាហារសម្រន់ ជូនបងប្អូនពលករផងដែរ

12-Apr-2025


កិច្ចប្រជុំពង្រឹងរបៀបរបបការងារ បូកសរុបលទ្ធផលត្រីមាសទី៤ ឆ្នាំ២០២៤ និងត្រីមាសទី១ ឆ្នាំ២០២៥...

កិច្ចប្រជុំបានអញ្ជើញការចូលរួមពីលោកអភិបាលរងនៃ គណៈអភិបាលខេត្ត បន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និងស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ សរុបចំនួន៧៥ ស្រី៧នាក់

10-Apr-2025


ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ពិធីនេះមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួង/ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូរជាតិ អន្តរជាតិ ពាក់ព័ន្ធស្ថានតំណាងប្រទេសជាមិត្តប្រចាំព្រះរាជាណាចក្រកម្ពុជាប្រមាណ ៥២០នាក់

28-Mar-2025


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ...

កម្មវិធីសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង បង្ហាញពីលទ្ធផលនៃការអនុវត្តគម្រោង សុវត្ថិភាពទេសន្តរប្រវេសន៍កម្ពុជា ជំហានទី១ រយៈពេល៣ឆ្នាំ (២០២២-២០២៤) និងផ្សព្វផ្សាយពីគោលដៅគោលបំណង និងសកម្មភាព ដែលនឹងត្រូវអនុវត្ត និងកៀរគរការគាំទ្រពីអ្នកពាក់ព័ន្ធ ដើម្បីឱ្យគម្រោង ជំហានទី២ អាចសម្រេចទៅបានតាមការគ្រោងទុក

26-Mar-2025


កិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដានការអនុវត្តកាងារ ស្តីពីការរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងតាមដានការអនុវត្តកាងារ ស្តីពីការរៀបចំពិធីផ្សព្វផ្សាយរបាយការណ៍ជាតិ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥

12-Mar-2025


កម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងការធ្វើចំណាកស្រុកដោយសុវត្ថិភាព

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តព្រះវិហារ បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់អាជ្ញាធរមានសមត្ថកិច្ច ពាក់ព័ន្ធនៃខេត្តព្រះវិហារ

13-Mar-2025


សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃ និងពិគ្រោះថ្លៃដល់បណ្តាក្រុមហ៊ុន(គិតទាំងសហគ្រាសឯកត្តបុគ្គល)

អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមដេញថ្លៃ និងពិគ្រោះថ្លៃប្រកួតប្រជែងជាសាធារណៈ ជូនដល់បណ្តាក្រុមហ៊ុន(គិតទាំងសហគ្រាសឯកត្តបុគ្គល) ដើម្បីផ្គត់ផ្គង់ទំនិញ ជូនអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សសម្រាប់ប្រើប្រាស់ក្នុងឆ្នាំ២០២៥

11-Mar-2025


ពិធីបើកសិក្ខាសាលា ស្តីពីការថែទាំដែលយល់ដឹងពីការប៉ះទង្គិចផ្លូវចិត្ត ដល់កុមាររងគ្រោះដោយការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ (វគ្គ២)

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ផ្សព្វផ្សាយលទ្ធផលនៃការសិក្សាស្រាវជ្រាវ ស្តីពីសំឡេងជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងសៀវភៅណែនាំអំពី ការគ្រប់គ្រងមណ្ឌលដែលអ្នកផ្តល់ការថែទាំ មានការយល់ដឹងអំពីការប៉ះទង្គិចផ្លូវចិត្ត

11-Mar-2025


កិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យសម្រេច លើរបាយការណ៍ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ តំណាងក្រុមការងារអន្តរក្រសួងទាំង៦ មានក្រុមការងារបង្ការទប់ស្កាត់ ក្រុមការងារអនុវត្តច្បាប់ ក្រុមការងារយុត្តិធម៌ ក្រុមការងារទេសន្តរប្រវេសន៍ ក្រុមការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រុមការងារជួយជនរងគ្រោះ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូូរមនុស្ស

07-Mar-2025



   

Official Telegram NCCT Cambodia