ពិធីបើកអង្គសិក្ខាសាលាស្ដីពីតួនាទីនៃសមត្ថកិច្ចពាក់ព័ន្ធករណីជួញដូរមនុស្ស និងប្រព័ន្ធបញ្ជូនបន្ដ ដែលមានការសហការរៀបចំដោយ អង្គការ IJM

BY SOM SIVWIN

Published on 29 Aug, 2024

សណ្ឋាគារហ៊ីម៉ាវ៉ារី ៖ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចូលរួមជាគណៈធិបតីក្នុងពិធីបើក អង្គសិក្ខាសាលាស្ដីពី តួនាទីនៃសមត្ថកិច្ចពាក់ព័ន្ធ ករណីជួញដូរមនុស្ស និងប្រព័ន្ធបញ្ជូនបន្ដ ដែលមានការសហការរៀបចំដោយ អង្គការIJM និងក្រោយកម្មវិធីបើកអង្គសិក្ខាសាលា ក៏មានការអញ្ជើញចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។

គោរបំណងនៃអង្គសិក្ខាសាលា ៖

-ដើម្បីសិក្សាស្វែងយល់តាមរយៈបទពិសោធន៍ និងការចែករំលែកព័ត៌មាននៃករណីដែលបានស៊ើប អង្កេតនៃអំពើជួញដូរមនុស្សដល់អ្នកអនុវត្តផ្នែកយុត្តិធម៌ព្រហ្មទណ្ឌ និងអង្គការសង្គមស៊ីវិលដែលធ្វើការលើ ករណីជួញដូរមនុស្ស(TIP) ។

-ដើម្បីស្វែងរកធាតុចូលបច្ចេកទេសអំពីក្របខណ្ឌច្បាប់ កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលពីរាជ រដ្ឋាភិបាល និងអ្នកពាក់ព័ន្ធផ្សេង ទៀត ជាពិសេសការពិនិត្យ ការកំណត់អត្តសញ្ញាណជនរងគ្រោះ (VID) និងយន្តការបញ្ជូនបន្តថ្នាក់ជាតិ(NRM) ជាពិសេសដើម្បីដោះស្រាយករណីរឆ្លងដែន (ដូចជា ថៃ ម៉ាឡេស៊ី ។ល។) ។

សិក្ខាសាលាខាងលើមានអ្នកចូលរួម សរុប ៧៩នាក់ (ស្រី ២១នាក់) មកពីបណ្ដាក្រសួង/ស្ថាប័នពាក់ព័ន្ធ និង១២រាជធានី/ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា ។


   

Official Telegram NCCT Cambodia