សិក្ខាសាលាពិគ្រោះយោបល់ស្ដីពី Minimum Standard 1: Victim Identification of the Transnational Referral Mechanism (TRM) for the Greater Mekong Sub-Region Framework

BY SOM SIVWIN

Published on 23 Aug, 2024

ទីក្រុងហាណូយ៖ ថ្ងៃទី២១ ដល់ទី២២ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួួលបន្ទុកក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ អន្តរជាតិ បានអញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោបល់ស្ដីពី Minimum Standard 1: Victim Identification of the Transnational Referral Mechanism (TRM) for the Greater Mekong Sub-Region Framework ដែលរៀបចំដោយ COMMIT វៀតណាម និង UNDP វៀតណាម នៅសណ្ឋាគារ មួងថាញ់ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។

គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះមាន គោលបំណងធ្វើឱ្យប្រសើរឡើងនូវ(១) យន្តការសម្របសម្រួល កំណត់អត្តសញ្ញាណជនរងគ្រោះ ក្នុងចំណោមសមាជិកខមមីត (២) បញ្ជីគោលការណ៍មគ្គទេសក៍ សម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះ (៣) ការរៀបចំនីតិវិធីប្រតិបត្តិស្ដង់ដា (SOP) សម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះ ។

កិច្ចប្រជុំនឹងផ្តោតលើបង្កើតប្រព័ន្ធបញ្ជូនថ្នាក់តំបន់ (TRM) និងប្រព័ន្ធនិតិវិធីកំណត់អត្តសញ្ញាញជនរងគ្រោះ ជាពិសេសស្ត្រីនិងកុមារ ។អញ្ជើញចូលរួមមានតំណាងពីប្រទេសដែលជាសមាជិក COMMIT និងអ្នកសង្កេតការណ៍ ប្រមាណ ៤៥នាក់ (ស្រី១៧នាក់) ។ 


   

Official Telegram NCCT Cambodia