ព្រឹត្តិការណ៍សំខាន់ៗ

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និ...

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិ...

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្ស...

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេក...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរ...

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរ...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេ...

កិច្ចប្រជុំបូកសរុបលទ្ធផលសកម្មភាពការងារឆមាសទី១ ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តរបស់គណៈកម្មការចំពោះកិច្ចរាជរដ្ឋាភិបាល ស្ដីពីការត្រួតពិនិត្យ និងដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា-ថៃ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចដោះស្រាយបញ្ហាចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា-ថៃ

ក្នុងកិច្ចប្រជុំនេះមានគោលបំណងដើម្បីជួយសម្រួលដល់ដំណើចេញចូលរបស់ពលករខ្មែរប្រកបដោយ សុវត្តិភាព ភាពស្របច្បាប់ ធានារក្សាបាននូវសន្តិសុខព្រំដែន និងលុបបំបាត់ភាពមិនប្រក្រតី បាតុភាពអសកម្មនានា និងបញ្ហាអសកម្មនានាទាក់ទង់និងដំណើចេញចូលរបស់ពលករខ្មែរ នៅតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា
09-Aug-2024


កិច្ចប្រជុំឆមាសទី១ និងលើកទិសដៅការងារ ឆមាសទី២ ឆ្នាំ២០២៤ របស់គណះកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ)

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងពិនិត្យមើលវឌ្ឍនភាពក្នុងកំឡុងពេល៦ខែ ដើមឆ្នាំ២០២៤ តាមបណ្តាក្រុមការងារទាំង៦ ក៏ដូចជាតាមបណ្តាក្រសួងស្ថាប័ន និងពិភាក្សាអំពីចំនុចប្រឈម ខ្វះខាត ដែលត្រូវកែលម្អ និងធ្វើឲប្រសើរឡើងដោយត្រូវមានការទទួលខុសត្រូវរួមគ្នា
08-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ផ្ញើសារលិខិតគោរពជូនពរ និងអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជន្មាយុនៅថ្ងៃទី៥ សីហា ដែលជាថ្ងៃប្រវត្តិសាស្ត្រនៃការបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្ញើសារលិខិតគោរជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសខួបចម្រើនជន្មាយុគម្រប់ ៧២ឆ្នាំ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ដែលក៏ជាថ្ងៃប្រវត្តិសាស្រ្តនៃពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ផងដែរ
05-Aug-2024

អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ៩ និង០០នាទីព្រឹក លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គជបជ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គជបជ តាងនាមឲ្យ មន្រ្តី ក្រោមឱវាទរបស់អគ្គលេខាធិការដ្ឋានគជបជ បានជួបជុំគ្នា ទូងស្គរយ៉ាងអធឹកអធម និងសប្បាយរីករាយក្រៃលែង អបអរសាទរ ពិធីបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលជាថ្ងៃប្រវត្តិសាស្ត្រដ៍ឧត្តុង្គឧត្តម របស់ព្រះរាជាណាចក្រកម្ពុជា
05-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសនៃការបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»

យើងខ្ញុំទាំងអស់គ្នាសូមចូលរួមសំដែងអំណរសាទរ ប្រកបដោយមនោសញ្ចេតនារំភើបរីករាយយ៉ាងក្រៃលែងជាមួយបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណន តេជោ» នាថ្ងៃទី០៥​ ខែសីហា ឆ្នាំ២០២៤
05-Aug-2024

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយប្រកាសប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ០៥ឆ្នាំ (២០២៤-២០២៨)»

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) ជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ
31-Jul-2024

ថ្ងៃទី ៣០ ខែកក្កដា គឺជាទិវាពិភពលោកប្រឆាំងការជួញដូរមនុស្ស និងផ្សព្វផ្សាយការជូនដំណឹងអំពីឧក្រិដ្ឋកម្មដ៏អាក្រក់នៃការជួញដូរមនុស្ស

ទិវាពិភពលោកប្រឆាំងការជួញដូរផ្តល់ឱកាសសម្រាប់រដ្ឋាភិបាលដើម្បីបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេ និងបញ្ឈប់ឧក្រិដ្ឋជនពីការកេងប្រវ័ញ្ចប្រជាជនដើម្បីរកប្រាក់ចំណេញ
30-Jul-2024

ពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៏របស់អគ្គលេខាធិការដ្ឋាន នៃគ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ

លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានអញ្ជើញធ្វើបទបង្ហាញ ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៏របស់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប.ជ
30-Jul-2024

លោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានជួប សំដែងការគួរសម និងជម្រាបលា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ

ឯកឧត្តម អភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជន ទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ ជាបន្តបន្ទាប់
25-Jul-2024

សារលិខិតថ្វាយព្រះពរ គោរពជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ

សារលិខិតថ្វាយព្រះពរ គោរពជូន សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា
18-Jun-2024

ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី " កិច្ចការពារកុមារពីការរំលោភបំពាន និងកេងប្រវ័ញ្ចផ្លូវភេទ តាមប្រព័ន្ធអនឡាញ និងការពិភាក្សាពីប្រព័ន្ធបញ្ជូន ដើម្បីស្វែងរកសេវាគាំទ្រសម្រាប់ជនរងគ្រោះ " ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ

វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីបញ្ជ្រាបការយល់ដឹង ដល់សិក្ខា កាមដែលជា មន្ត្រីនគរបាល នាយនគរបាល នាយនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ដែលជាស្ត្រីសរុបចំនួន ៥០រូប ដែលបានរៀបចំឡើងអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការដោយ អង្គការសម្ព័ន្ធចាប់ដៃ
14-Jun-2024


   

Official Telegram NCCT Cambodia