ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

ពិធីបិទវគ្គបណ្ដុះបណ្ដាលសម្រាប់ក្រុមទី១ ស្ដីពី “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ...

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង អង្គការយូនីសេហ្វ ដោយមានជំនួយឧបត្ថម្ភ ពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ ក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយ និង ពង្រឹងសមត្ថភាព ដល់មន្ត្រីពាក់ព័ន្ធដែលអនុវត្តផ្ទាល់ នៅមូលដ្ឋាន សរុបចំនួន ៥២រូប (ស្រី២០រូប) អញ្ជើញមកពី ក្រុងព្រះសីហនុ និងក្រុងកោះរ៉ុង

09-Aug-2022


កិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស...

កិច្ចប្រជុំផ្សព្វផ្សាយផែនការប្រតិបត្តិការបង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទនេះមានគោលបំណង លើកកម្ពស់ការយល់ដឹងរបស់សាធារណជនគ្រប់ស្រទាប់ឲ្យបានជ្រួតជ្រាបអំពីគ្រោះថ្នាក់ នៃអំពើជួញដូរមនុស្ស កលល្បិចជនល្មើស ព្រមទាំងបានបើកកិច្ចប្រតិបត្តិការយ៉ាងសកម្មក្នុងការបង្ក្រាបអំពើជួញដូរមនុស្សជាច្រើនករណី រំដោះជនរងគ្រោះច្រើនពាន់នាក់ និងបានឧបត្ថម្ភ គាំទ្រក្នុងការធ្វើសមាហរណកម្មទៅក្នុងសហគមន៍ដោយជោគជ័យ

09-Aug-2022


វគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និង ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ...

វគ្គបណ្តុះបណ្តាលនេះបានផ្ដោតសំខាន់ លើបញ្ហាប្រឈម ដំណោះស្រាយ ផែនការ សំណូមពរ ជាពិសេសមន្ត្រី ដែលអនុវត្តផ្ទាល់នៅ មណ្ឌល ឬ ទីតាំងដែលត្រូវធ្វើចត្តាឡីស័ក ការកំណត់ ផែនការសកម្មភាព ដែលត្រូវអនុវត្តបន្ត និងកិច្ចពិភាក្សាអំពីបញ្ហា គ្រប់គ្រងលើលំហូរពលករ នៅតាមច្រកព្រំដែន ក៏ដូចជាការងារកំណត់ អត្តសញ្ញាណជនរងគ្រោះ ការផ្ដល់សេវា និងគ្រប់គ្រងករណី សំខាន់ទៅលើស្រ្តី និងកុមារជាជនរងគ្រោះ ។

08-Aug-2022


វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តព្រះសីហនុ

វគ្គបណ្តុះបណ្តាល នៃការកំណត់អត្តសញ្ញាណជនរងគ្រោះនេះមានគោលបំណង ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងពីសារៈសំខាន់ នៃការកំណត់អត្តសញ្ញាណ និងព័ត៌មានពិត ដែលទទួលបានពីជនរងគ្រោះ ដែលមូលដ្ឋានគ្រឹះនៃការរៀបចំច្បាប់ គោលនយោបាយ ផែនការ និងវិធានការនានា ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

08-Aug-2022


លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ...

តាងនាមអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានផ្ញើសារជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសខួបចម្រើនជម្មាយុ គម្រប់៧០ ឈានចូល ៧១ឆ្នាំ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ខាងមុខនេះ ។

04-Aug-2022


អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សាការរៀបចំកម្មវិធីអន្តរសាសនាលើកទី៦ សម្រាប់ឆ្នាំ២០២២

កម្មវិធីវេទិការអន្តរសាសនាដែលត្រូវរៀបចំក្នុងឆ្នាំ២០២២នេះ គឺយើងយក វេទិការនេះជាមធ្យោបាយមួយដើម្បីជួយធ្វើការផ្សព្វផ្សាយឲបានជ្រួតជ្រៀបដល់ប្រជាពលរដ្ឋនិងកាត់បន្ថយរាល់សកម្មអំពើជួញដូរមនុស្ស ការធ្វើអាជ៏វកម្ម ផ្លូវភេទ និង កុមារ ហើយសូមស្នើសុំសាមាជិកអង្គប្រជុំ ចូលរួមជាមិតិយោបល់ និងដើម្បីផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀត

28-Jul-2022


កម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយជាស្ដ្រី (ក.ស.ក.ន.ស)

កម្មវិធីយុទ្ធនាការនារីវ័យក្មេង ឆ្ពោះទៅកា្លយជាភាពជាអ្នកដឹកនាំ ជាគំនិតផ្តួចផ្តើមក្នុងគោលបំណងស្វែងរកការចូលរួមរបស់ក្មេងស្រីកាន់តែច្រើនក្នុងនយោបាយ ហើយទទួលបានការគាំទ្រដោយសភាសហគមន៍អឺរ៉ុប ។ ចំណុចសំខាន់នៃយុទ្ធនាការនេះ គឺលើកកម្ពស់ការផ្សព្វផ្សាយតាមបណ្ដោញសង្គម ជាអាទិ៍ facebook, twitter, instagram និង Youtube

30-Jun-2022


លោកជំទាវ ជូ ប៊ុនអេង អនុប្រធានក្រុមប្រឹក្សាជាតិដើម្បីកុមារ បានអញ្ជើញជាគណៈអធិបតី...

ក្នុងវេទិកាដ៏មានសារៈសំខាន់នេះក៏មាន ការចូលរួមពីវាគ្មិនចំនួន៣ រូប រួមមាន លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អនុប្រធាន គ.ជ.ក និង ជាប្រធានប្រតិភូកម្ពុជាការពាររបាយការណ៍ជាតិ លោកជំទាវ ញ៉េប សុភាព អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក.ជ.ក និង ឯកឧត្ដមបណ្ឌិត ឌី ខាំបូលី អគ្គនាយករង ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបង្ហាញពីចំណាប់អារម្មណ៍ និង ការចែករំលែកបទពិសោធន៍ជាច្រើនជូនដល់វេទិកាទាំងមូល

17-Jun-2022


ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនិងក្រុមការងាររបស់អង្គការ UNFPA បានអញ្ជើញចុះទស្សនកិច្ច...

គោលបំណងនៃទស្សនៈកិច្ចនេះគឺដើម្បីពង្រឹង គុណភាពការងារ ព្រមទាំងផ្តល់ឪកាសដល់អង្គការ UNFPA ដែលជាដៃគូ ធ្វើការវាយតម្លៃដើម្បីផ្តល់ការគាំទ្រតាមរយៈគម្រោងរបស់ខ្លួនផងដែរ

16-Jun-2022


លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍...

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព ស ២៥៦៦ ត្រូវនិងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន គ ជ.ប.ជ បានរៀបចំបើកកិច្ចប្រជុំបច្ចេកទេសបន្តលើខ្លឹមសារ SOP ដោយមានកិច្ចសហការជួយឧបត្ថម្គគាំទ្រពីអង្គការ IOM, ASEAN-ACT, ESAT- ASEAN, FUNDED BY UNION COMMUNITY

09-Jun-2022


កិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្ត បន្ទាប់ពីបានចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី៖...

កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើលទ្ធផលនៃការអនុវត្តចំណេះដឹងរបស់មន្ត្រី ដែលជាសិក្ខាកាម ដែលធ្លាប់បានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលនេះកន្លងមក ទាំងតាមរយៈ ប្រព័ន្ធវីដេអូអនឡាញ និងតាមបណ្ដាខេត្តគោលដៅ

23-May-2022


រាជរដ្ឋាភិបាលកម្ពុជាកម្ពុជាបន្តការប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការចូលរួមគាំទ្រដំណើការ នៃការអនុវត្តកតិការ សញ្ញាពិភពលោក ដើម្បីការពារពលករទេសន្តរប្រវេសន៍...

វេទិកាស្តីពីការពិនិត្យឡើងវិញនូវទេសន្តរប្រវេសន៍អន្តរជាតិ (International Migration Review Forum: IMRF) នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉កនេះ ប្រព្រឹត្តិទៅមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ដោយមានប្រទេសចំនួន១៩៥ លើពិភពលោកបានចូលរួម ។ កម្ពុជា ក្នុងនាមជាប្រទេសជ័យលាភី មួយក្នុងចំណោម ប្រទេស៣៣ក្នុងពិភពលោក នៃការអនុវត្តកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ បានចូលរួមយ៉ាងសកម្ម ក្នុងដំណើរការនៃកិច្ចប្រជុំនេះ និងបានត្រឡប់មកវិញដោយសុវត្ថិភាព

23-May-2022



   

Official Telegram NCCT Cambodia