Published on 16 Oct, 2022
កម្មវិធីដង្ហែរព្យុហយាត្រាក្រោមប្រធានបទ "ឆ្ពោះទៅមុខដេីម្បីបញ្ឈប់អំពេីជួញដូរមនុស្ស" ដែលរៀបចំឡេីងដោយអង្គការមូលនិធិ A21 សហការជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប
ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ទី១៦ ខែតុលា ឆ្នាំ២0២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជា អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជេីញគណៈអធិបតីបេីកកម្មវិធី ព្យុហយាត្រា "ឆ្ពោះទៅមុខដេីម្បីបញ្ឈប់អំពេីជួញដូរមនុស្ស" ដែលរៀបចំឡេីងដោយអង្គការមូលនិធិ A21 សហការជាមួយលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប។ មានការអញ្ជេីញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ យូ សុភា អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ខ.ប.ជ ខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ សេក សុីវេត ប្រធានក្រុមជំនួយកិច្ចការការពារជនរងគ្រោះលោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្រ្ដវឌ្ឍនា ប្រធានក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ តំណាងអង្គការមូលនិធិ A21 លោក លោកស្រី តំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ ស្នងការរងខេត្ត មេបញ្ជាការរងអាវុធហត្ថខេត្ត ភ្ញៀវជាតិ អន្តរជាតិ កាកបាទក្រហមកម្ពុជា ក្រុមកាយរិទ្ធកម្ពុជា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកងកម្លាំងទាំងពីរប្រភេទ សរុបប្រមាណ ៦០០នាក់។
គោលបំណងនៃការប្រារព្ធកម្មវិធីនេះ ដើម្បីបង្ហាញពីឆន្ទៈដ៏មុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា អង្គការមូលនិធិអេ២១ និងប្រជាពលរដ្ឋចម្រុះជាតិសាសន៍គ្រប់រូប ក្នុងការរួមសហការគ្នា ឆ្ពោះទៅមុខដើម្បីបញ្ចប់អំពើជួញដូរមនុស្ស។ ក្រោយពីធ្វេីការសំណះសំណាលនិងបេីកកម្មវិធី លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តមលោកជំទាវ លោក-លោកស្រី ជាភ្ញៀវទាំងអស់បានចូលរួមក្នុងព្យុហយាត្រា "ឆ្ពោះទៅមុខដេីម្បីបញ្ចប់អំពេីជួញដូរមនុស្ស" ដោយមានការប្រគុំតន្ត្រី លេីកបដារពាក្យស្លោក និងសារអប់រំ តាមបណ្ដោយផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ក្នុងគោលបំណង ដេីម្បីក្រេីនរំឭក ដាស់តឿនឲ្យមហាជនទូទៅ មានការចាប់អារម្មណ៍ មិនធ្វេសប្រហែស ចំពោះអំពេីជួញដូរមនុស្ស និងអាចចូលរួមការពារខ្លួនឯង និងអ្នកដទៃកុំឲ្យធ្លាក់ខ្លួនក្លាយជាជនរងគ្រោះដោយអំពេីជួញដូរមនុស្សបន្តទៀត ៕