ព្រឹត្តិការណ៍សំខាន់ៗ

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ «រួមគ្នាដើម្បី...

ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សប្រារព្ធឡើងក្នុង គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនអង្គការមិនមែនរដ្ឋាភិបាល អន្តរជាតិ វិស័យឯកជន មន្រ្តីរាជការគ្រប់ឋានានុក្រម នៅគ្រប់ក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ

25-Feb-2026

កម្មវិធីយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៊ីនធឺណិតឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព...

យុទ្ធនាការនេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព និងទំនួលខុសត្រូវជាងមុន ដើម្បីកាត់បន្ថយភាពរងគ្រោះដោយការឆបោក អូសទាញតាមអនឡាញដោយផ្តោតលើកុមារ និងមនុស្សវ័យក្មេង

17-Feb-2026

គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស (គ.ជ.ប.ជ) ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នូវសៀវភៅក្របខ័ណ្ឌ...

គោលបំណងនៃការប្រារព្ធពិធីនេះ គឺដើម្បីដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ តាមដានវាយតម្លៃ និងសិក្សាដកពិសោធន៍ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្រាប់ក្រសួងស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចយកទៅធ្វើការពិនិត្យ តាមដាន និងវាយតម្លៃ លើលទ្ធផលនៃការអនុវត្តផែនការសកម្មភាពយុទ្ធសាស្ត្រជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សកន្លងមក

12-Feb-2026

អបអរសាទរ ទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្ស លើកទី៩ ឆ្នាំ២០២៥ ក្រោមប្រធានបទ...

គោលបំណង នៃការប្រារព្ធទិវាជាតិអន្តរសាសនាប្រឆាំងអំពើជួញដូរមនុស្សនេះ គឺដើម្បីបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយ និងកាន់តែស្វាហាប់របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបាននឹងកំពុងបន្តវេនដឹកនាំប្រទេសជាតិដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសឧក្រិដ្ឋដទៃទៀត ដែលបាននិងកំពុងបំផ្លាញដល់សង្គមជាតិយ៉ាងធ្ងន់ធ្ងរ

20-Aug-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

វគ្គបណ្តុះបណ្តាល ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស គ ជ ប ជ បានរៀបចំបើកវគ្គបណ្តុះបណ្តាល ស្តីពី ការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជូនដល់កងកម្លាំងរក្សាសន្តិភាព នៃកងអនុសេនាធំលេខ៤២៣ មុនចេញ បំពេញបេសកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(អសប)រយៈពេល១ឆ្នាំប្តូរវេណនៅសាធារណ រដ្ឋ អាហ្វ្រិកកណ្តាល នាដើមខែ មករា និងមេសា ឆ្នាំ២០២៤ ខាងមុខនេះ

28-Sep-2023


វេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កប អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការ...

វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួម ប្រជាពលរដ្ឋ ទទួលបាននូវចំណេះ ដឹងពាក់ព័ន្ធ ទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅ នឹងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ

28-Sep-2023


អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងគ.ខ.ប.ជ ខេត្តកំពង់ចាម រួមសហការគ្នាជាមួយអង្គការអន្តរជាតិ...

គោលបំណងនៃវគ្គបណ្តុះបណ្តាល គឺដើម្បីពង្រឹង និងបញ្ជ្រៀបការយល់ដឹងពាក់ព័ន្ធនឹង គោលការណ៍ណែនាំ ស្តីពីបែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងនិន្នាការថ្មីនៃបទល្មើស ព្រមទាំងការផ្តល់សេវាជូនជនរងគ្រោះ

27-Sep-2023


គ.ខ.ប.ជ ខេត្តកណ្តាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ការឈ្វេងយល់ ការឆ្លើយតប...

គោលបំណងនៃការធ្វើវគ្គនេះឡើង គឺដើម្បីពង្រឹងចំណេះដឹង និងជំនាញស្តីពីការផ្តល់សេវា គាំទ្រដល់កុមារ រងគ្រោះ កុមារជាសាក្សី និងគ្រួសារនៃអំពើរំលោភ បំពាននិងកេងប្រវ័ញ្ចផ្លូវ ភេទក្នុងដំណាក់ កាលអន្តរាគមន៍វិបត្តិ, ធ្វើការឆ្លុះបញ្ចាំងឈ្វេងយល់លើការប្រើប្រាស់អីនធឺណិត

27-Sep-2023


កិច្ចប្រជុំប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣

លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត បានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៣ របស់គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើ ជួញដូរមនុស្ស

29-Sep-2023


ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូនគរបាល វៀតណាម លើកិច្ចការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

តំណាងស្ថាប័នទាំងពីរ បានប្តេជ្្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងជួយសង្រ្គោះជនរងគ្រោះ តាមខេត្តជាប់ព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម

26-Sep-2023


គ.ខ.ប.ជ ខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ ច្បាប់ស្តីពីការបង្រា្កបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ...

វេទិកាផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងឲ្យអ្នកចូលរួម ប្រជាពលរដ្ឋ ទទួលបាននូវចំណេះ ដឹងពាក់ព័ន្ធ ទៅនឹងការអប់រំផ្សព្វផ្សាយ ស្តីអំពីការទប់ស្កាត់ ការជួញដូរមនុស្ស ព្រមទាំងអំពើធ្វើ អាជីវកម្មផ្លូវភេទ ព្រមទាំងការធ្វើបទបង្ហាញផ្សព្វផ្សាយអំពីវគ្គបណ្តុះបណ្តាលផ្សេងៗ ទាក់ទងទៅ នឹងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ

26-Sep-2023


សិក្ខាសាលាបច្ចេកទេស ស្តីពី «យន្តការបញ្ជូនបន្តថ្នាក់ជាតិពាក់ព័ន្ធអំពីជួញដូមនុស្ស»

សិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីស្វែងរកធាតុចូល សម្រាប់ការរៀបចំ យន្តការបញ្ជូនបន្តថ្នាក់ជាតិ ពាក់ព័ន្ធអំពើជួញដូរមនុស្ស ដែលជាយន្តការដ៏សំខាន់មួយដែលក្រសួងស្ថាប័នពាក់ព័ន្ធ នឹងបង្ហាញអំពីតួនាទីនិងការទទួលខុសត្រូវរបស់ខ្លួន ប្រទាក់ក្រឡា ក្នុងការផ្តល់សេវាជូនជនរងគ្រោះដោយពំពើជួញដូរមនុស្ស

25-Sep-2023


កិច្ចប្រជុំជួរ ត្រួតពិនិត្យកម្លាំង របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ នាព្រឹកថ្ងៃចន្ទ ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានរៀបចំការប្រជុំជួរ ពិនិត្យកម្លាំង ដឹកនាំដោយឧត្ដមសេនីយ៍ឯក អ៊ូ ម៉ានីរ៉ា អគ្គលេខាធិការរង។ មានការអញ្ជើញចូលរួម ពីសំណាក់លោក លោកស្រី ជាប្រធាន អនុប្រធានក្រុមជំនួយកិច្ចការទាំង៦ អនុប្រធានលេខាធិការដ្ឋាន នាយ នាយរងនៃការិយាល័យ និងមន្រ្តីក្រោមឱបាទ ចំនុះអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

25-Sep-2023


ការធ្វើបទបង្ហាញ ស្ដីពី «ការប្រើប្រាស់គេហទំព័របណ្ណាល័យឯកសារ ហៅថាវីគីភីឌា របស់គ.ជ.ប.ជ»

បណ្ណាល័យឯកសារ ដែលបានហៅថាវីគី នេះគឺជាបណ្តុំព័ត៌មានជាច្រើន ដែលត្រូវបានបញ្ចូលជារៀងរាល់ថ្ងៃ ពីមន្ត្រីពាក់ព័ន្ធទៅតាមផ្នែកនីមួយៗ ដែលបង្កលក្ខណៈងាយស្រួល ដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរបស់ អគ្គលេខាធិការដ្ឋានទាំងអស់ អាចចូលប្រើប្រាស់បានតាមតម្រូវការ និងមានភាពរហ័ស

25-Sep-2023


កិច្ចប្រជុំដើម្បីរៀបចំឯកសារ របាយការណ៍ប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ(OHCHR)

រសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍គជបជ បាន អញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីធ្វើប្រតិកម្មឆ្លើយតបទៅនឹងរបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិ (OHCHR) ដែលផ្សព្វផ្សាយ កាលពីថ្ងៃអង្គារ៍ទី ២៩ ខែសីហា ឆ្នាំ២០២៣ កន្លងមក

22-Sep-2023


កិច្ចប្រជុំពិភាក្សា និងកែសម្រួលលិខិតបទដ្ឋានគតិយុត្តិ ដែលមានការពាក់ព័ន្ធ និងរចនាសម្ព័ន្ធរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ ពិភាក្សាកែសម្រួលលើព្រះរាជ្យក្រឹត្យ ស្តីពីការបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យស្របទៅតាម កំណែទម្រង់រាជរដ្ឋាភិបាល អាណត្តិទី៧ និងពិភាក្សាផ្តល់ធាតុចូលព្រម ទាំងកែសម្រួលនូវខ្លឹមសារថ្មីមួយចំនួន ដើម្បីធ្វើទំនើបកម្មពាក្យពេចន៍ ស្របតាមការវិវត្តន៍នៃសម័យកាល និងការអនុវត្តការងារឱ្យត្រូវតាមបរិបទ នៃសង្គមជាតិនាពេលបច្ចុប្បន្ន

18-Sep-2023



         

Official Telegram NCCT Cambodia