កិច្ចប្រជុំឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២

BY SOM SIVWIN

Published on 01 Nov, 2022

អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកកិច្ចប្រជុំ ឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំរបស់ គ.រ.ប.ជ និងគ.ខ.ប.ជ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ

ទីស្តីការក្រសួងមហាផ្ទៃ៖ នារសៀលថ្ងៃអង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំឆ្លងរបាយការណ៍ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សរយៈពេល០៩ខែ ឆ្នាំ២០២២ ជាមួយថ្នាក់ដឹកនាំរបស់ គ.រ.ប.ជ និងគ.ខ.ប.ជ  ។ កិច្ចប្រជុំនេះផងដែរមានការអញ្ជើញចូលរួមពី លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង លោកប្រធានក្រុមជំនួយកិច្ចការទាំង៦ ប្រធានលេខាធិការដ្ឋាន ក្រុមការងាររបាយការណ៍ និងក្រុមបច្ចេកទេស របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាអភិបាលរង រាជធានី-ខេត្ត ប្រធានលេខាធិការដ្ឋានខេត្ត  លោកស្រីជាស្នងការរង រាជធានី ខេត្ត ទទួលបន្ទុកការងារប្រឆាំងការជួញដូរមនុស្ស ក្រុមការងាររបាយការណ៍ របស់លេខាធិការដ្ឋាន គ.រ.ប.ជ-គ.ខ.ប.ជ សរុបប្រមាណ៧០នាក់ ។   

 

 

 

 

 


   

Official Telegram NCCT Cambodia