Published on 18 Jun, 2024
សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៨ព្រះវស្សាយាងចូល ៨៩ព្រះវស្សា ។
ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សូមព្រះបរមរាជានុញ្ញាតគោរពថ្វាយព្រះពរសម្តេចព្រះមហាក្សត្រីមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយ៉ឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្ត្រខ្មែរជាដរាបតរៀងទៅ ៕