គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ផ្ញើសារលិខិតអបអរសាទរក្នុងឱកាសនៃការបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»
BY SOM SIVWINPublished on 05 Aug, 2024
គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ.ជ.ប.ជផ្ញើសារលិខិតអបអរសាទរក្នុងឱកាសនៃការបើកការដ្ឋានសាងសង់«ព្រែកជីកហ្វូណនតេជោ»
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានផ្ញើសារលិខិតចូលរួមសំដែងអំណរសាទរជាមួយបងប្អូនជនរួមជាតិទូទាំងព្រះរាជាណាចក្រកម្ពុជា និងនៅលើសកលលោក ក្នុងឱកាសនៃការបើកការដ្ឋានសាងសង់ « ព្រែកជីកហ្វូណន តេជោ» នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ។
តាងនាមថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលជាតិ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ នេះ ។
ក្នុងឱកាសដ៏នក្ខត្តឬក្សនេះ ទូលព្រះបង្គំ យើងខ្ញុំព្រះករុណា សូមសម្តែងនូវការគាំទ្រយ៉ាងក្លៀវក្លាចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតប្រមុខរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តួចផ្តើមនិងសម្រេចចិត្តដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយក្នុងការកសាង «ព្រែកជីកហ្វូណនតេជោ » ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជាយុទ្ធសាស្រ្តរបស់ជាតិ និងប្រជាជនកម្ពុជា ។