Published on 30 Jul, 2024
លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ បានអញ្ជើញធ្វើបទបង្ហាញ ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៏របស់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ
ទីស្ដីការក្រសួងមហាផ្ទៃ ៖ នៅព្រឹកចន្ទ ៩រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញធ្វើបទបង្ហាញ ក្នុងពិធីផ្សព្វផ្សាយព្រឹត្តិការណ៍ និងគោលការណ៍សំខាន់ៗ ដោយសង្ខេបប្រចាំសប្ដាហ៏របស់អគ្គលេខាធិការដ្ឋាន នៃ គ.ជ.ប.ជ ដោយមានកាអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងតំណាងអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីពាក់ព័ន្ធរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ជាច្រើនរូបទៀត ។ សូមបញ្ជាក់ថាយោងតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋាន អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានការផ្សព្វផ្សាយនៅលទ្ធផលសកម្មភាពការងារ និងគោលការណ៍សំខាន់ៗ ជូនដល់ថ្នាក់ដឹកនាំ នៃអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ៕