លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូនៃកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT) និងការសហប្រតិបត្តិការគាំទ្រជាមួយដៃគូរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៥
BY SOM SIVWINPublished on 23 Jan, 2025
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូនៃកម្មវិធីអាស៊ាន-អូស្រ្តាលីប្រឆាំងការជួញដូរមនុស្ស (ASEAN-ACT) និងការសហប្រតិបត្តិការគាំទ្រជាមួយដៃគូរាជរដ្ឋាភិបាលសម្រាប់ឆ្នាំ ២០២៥ នៅសណ្ឋាគារសាន់វេរ រាជធានីភ្នំពេញ ។ គោលបំណងនៃសិក្ខាសាលានេះ រៀបចំឡើងដើម្បី៖ ១.ផ្តល់ឱកាសជូនដៃគូពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងអំពីសកម្មភាពការងារនៃកម្មវិធី ASEAN-ACT និងប្រមូលទស្សនៈរបស់ដៃគូអំពីគុណភាពនៃកម្មវិធី និងវឌ្ឍនភាពក្នុងការសម្រេចបាននូវលទ្ធផលរយៈពេលមធ្យមនៃកម្មវិធី ASEAN-ACT។ ២.បង្ហាញ និងចែករំលែកចំណុចសំខាន់ៗនៃសមិទ្ធិផលពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤ ក៏ដូចជាបញ្ហាប្រឈមនានាក្នុងការអនុវត្ត ។ ៣.ជំរុញការរៀនសូត្រ និងការយល់ដឹងសម្រាប់ការកែលម្អ ដើម្បីជូនព័ត៌មានដល់ការរៀបចំផែនការការងារនៃកម្មវិធី ASEAN-ACT សម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២៦។
សមាសភាពអញ្ជើញចូលរួមក្នងសិក្ខាសាលាមាន លោកជំទាវ ឧត្ដមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្ដម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរង លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ឯកឧត្ដម ឧត្តមសេនីយ៍ទោ តែ សុថារេត អគ្គលេខាធិការរង នាយកដ្ឋានគាំពារជនរងគ្រោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចការនារី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា អគ្គស្នងការនគរបាលជាតិកម្ពុជាទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន SOMTC កម្ពុជា តំណាង ACWC កម្ពុជា ផ្នែកសិទ្ធិស្ត្រី តំណាង ACWC កម្ពុជា ផ្នែកសិទ្ធិកុមារ តំណាង AICHR កម្ពុជា សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) អង្គការពលកម្មអន្តរជាតិ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អង្គការវីនរ៉ក់អន្តរជាតិ (WI) ទីភ្នាក់ងារសហប្រតិបត្តិការអន្តជាតិជប៉ុន (JICA) អង្គការរតនៈអន្តរជាតិ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្រ្តី (LSCW) និងអង្គការចាប់ដៃ សរុប ៣៥រូប (ស្រី ១២រូប) ។
នៅរសៀលថ្ងៃដដែល លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាកិត្តិយស បិទសិក្ខាសាលាពិនិត្យឡើងវិញ្ញ និងឆ្លុះបញ្ចាំងជាមួយដៃគូ របស់កម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្ស សហការរៀបចំដោយ ក្រសួងយុត្តិធម៌ ៕