ប្រធានក្រុមការងារបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យគោលការណ៍ណែនាំរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិស្ដីពី " ការគាំពារ និងអភិវឌ្ឍកុមារតូច " នៅខេត្តសៀមរាប
BY SOM SIVWINPublished on 07 Feb, 2025
ខេត្តសៀមរាប៖ ថ្ងៃទី០៥ ខែកុម្ភ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ រ៉ន សុភ័ក្រ្តវឌ្ឍនា ប្រធានក្រុមការងារបង្ការទប់ស្កាត់ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យគោលការណ៍ណែនាំរៀបចំផែនការសកម្មភាពថ្នាក់ក្រោមជាតិស្ដីពី " ការគាំពារ និងអភិវឌ្ឍកុមារតូច " ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ កុសល អគ្គលេខាធិការរង គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច ។ ក្នុងសិក្ខាសាលានេះផងដែរក៏មានការអញ្ជេីញចូលរួមរបស់ឯកឧត្តម លោកជំទាវប្រធានក្រុមប្រឹក្សា អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរពាក់ព័ន្ធ ប្រធានការិយាល័យ អន្តរវិស័យ ការិយាល័យផែនការវិនិយោគដែលមកពីខេត្ត សៀមរាប ក្រចេះ កំពង់ចាម ព្រះវិហារ និងរតនៈគីរី សរុបចំនួន៥៨រូប ។
សិក្ខាសាលានេះមានគោលបំណង ១.កំណត់យន្តការនៃការរៀបចំផែនការសកម្មភាពគាំពារ និងអភិវឌ្ឍកុមារតូច ដែលមានទម្រង់ជាពហុវិស័យ ,២.យល់ដឹងពីនីតិវិធីនៃការចូលរួមរៀបចំផែនការគាំពារ និងអភិវឌ្ឍកុមារតូច ,៣. កំណត់ក្របខណ្ឌពេលវេលា និងបែងចែកការទទួលខុសត្រូវរបស់សមាជិកក្នុងការរៀបចំផែនការ ៕