លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខធិការ គ.ជ.ប.ជបានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអីនធឺណិតឆ្នាំ២០២៥ “កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ”

BY SOM SIVWIN

Published on 07 Feb, 2025

ភ្នំពេញ៖ ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលាបែលធីអន្តរជាតិ(ភ្នំពេញ) លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខធិការ គ.ជ.ប.ជ និងឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង បានអញ្ជើញចូលរួមកម្មវិធីបើកយុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៥ “ កុមារឆ្លាតវៃយល់ដឹងពីសុវត្ថិភាព និងចេះការពារខ្លួនតាមអនឡាញ ” ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លី ប៊ុនឆៃ អគ្គនាយករង បែលធីគ្រុប ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងអង្គការដៃគូពាក់ព័ន្ធ (លោក ណេង វណ្ណៈ តំណាងអង្គការ​Aple) និងគណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ បុគ្គលិកសាលា ព្រមទាំងសិស្សានុសិស្សនៃសាលាបែលធី អន្តរជាតិ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤៩០រូប ស្រី ២៥០រូប ។

យុទ្ធនាការនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងយ៉ាងទូលំទូលាយអំពីសុវត្ថិភាពអុីនធឺណិត ជាពិសេសលើកកម្ពស់ការចូលរួមធ្វើឱ្យបច្ចេកវិទ្យាអុីនធឺណិតកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងការប្រើប្រាស់ប្រកបដោយទំនួលខុសត្រូវ សេចក្តីគោរព ការគិតពិចារណា និងភាពច្នៃប្រឌិត ព្រមទាំងដើម្បីផ្សព្វផ្សាយទៅដល់កុមារ និងយុវជនវ័យក្មេង ឪពុកម្តាយ និងអ្នកថែទាំកុមារ គ្រូបង្រៀន អ្នកអប់រំ បុគ្គលិកសង្គម ក្រុមហ៊ុនអុីនធឺណិត អ្នកធ្វើការសម្រេចចិត្ត និងអ្នកនយោបាយ ដើម្បីលើកទឹកចិត្តអោយមានការចូលរួមចំណែកក្នុងការបង្កើតប្រព័ន្ធអុីនធឺណិតកាន់តែល្អប្រសើរ ៕

 

 

 

 


   

Official Telegram NCCT Cambodia