ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំពិនិត្យពិភាក្សា បូកសរុបរបាយការណ៍១០ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៨) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ព្រឹកថ្ងៃព្រហស្បតិ៍ ៨ កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៥វិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ មានបើកកិច្ចប្រជុំពិនិត្យពិភាក្សា បូកសរុបរបាយការណ៍១០ខែ (ចាប់ពីខែមករា-ខែតុលា ឆ្នាំ២០១៨) របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន នៃ គ.ជ.ប.ជ ។ អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះ មាន លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ លោកជំទាវ ឧ.ឯ ប៉ុណ្ណ សំខាន់ ជាអគ្គលេខាធិការ ឯ.ឧ លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង ៦ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាល សរុបនៃ គ.ជ.ប.ជ ឯ.ឧ លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួង ស្ថាប័ន ពាក់ពន្ធ័ អភិបាលរងរាជធានី/ខេត្តទាំង២៥ ដែល ទទួលបន្ទុកលេខាធិការដ្ឋាន គ.រ.ប.ជ / គ.ខ.ប.ជ ស្នងការរងរាជធានី/ខេត្តទទួលផែនប្រឆាំងអំពើជួញដូរមនុស្ស និង អនីតិជន អ្នកធ្វើរបាយការណ៍រាជធានី/ខេត្ត ។

20-Nov-2018


កិច្ចប្រជុំស្ដីពីការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៍កោះពេជ្រ

កិច្ចប្រជុំស្ដីពី ការរៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូឆ្នាំ ២០១៨ នៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន លោកជំទាវចាន់ ធី រដ្ឋលេខាធិការក្រសួងព័ត៌មាន លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ ឯកឧត្តម ស្រី សួន អនុរដ្ឋលេខាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តមលោកជំទាវ អគ្គលេខាធិការរង ប្រធាន/អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង០៦ ប្រធាន អនុប្រធានលេខាធិការដ្ឋានរដ្ឋបាលសរុប គ.ជ.ប.ជ និង លោក/លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ជាច្រើនទៀត ។

19-Oct-2018


ដំណើរចុះសាកសួរសុខទុក្ខស្វែងយល់អំពីស្ថានភាពកម្មករ-ពលករទូកនេសាទ និងបានជួបពិភាក្សាការងារជាមួយមន្រ្តីទទួលបន្ទុកការងារ នៅក្នុងខេត្តត្រាតប្រទេសថៃ

លោកជំទាវ បានសំណូមពរឲភាគីថៃជួយសម្របសម្រួលដល់ពលករខ្មែរ និងសូមឲភាគីថៃផ្តល់ព័ត៌មានមកភាគីកម្ពុជាជាបន្ទាន់ដើម្បីភាគីទាំងទ្វេរធ្វើការដោះស្រាយគ្នា

06-Oct-2018


អង្គសិក្ខាសាលា ស្តីពីការពង្រឹងប្រសិទ្ធភាពការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្សនូវកម្ពុជា

អង្គសិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងជម្រុញការចូលរួមរបស់បុគ្គលិកអប់រំក្នុងការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្សឲកាន់តែមានភាពប្រសើរឡើង

10-Sep-2018


វេទិកាអន្តរសាសនាថ្នាក់ ជាតិលើកទី២ នៅកម្ពុជាពិធីសូត្រធម៌អធិដ្ឋាន និងបញ្ជូនសារដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងបញ្ចប់ទាសភាពសម័យទំនើប

សាសនិក នៃសាសនាទាំង៤បានឯកភាពគ្នារៀបចំជាវេទិកាអន្តរសាសនា រួមជាមួយគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់ប្រមុខដឹកនាំ ព្រះពុទ្ធសាសនាគ្រិស្ទសាសនា កាតូលិក គ្រិស្ទបរិស័ទដំណឹងល្អ និងគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្នុងរាជរដ្ឋាភិបាល អង្គការ មិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក យុវជន យុវនារី ក្នុងការប្រយុទ្ធប្រឆាំងអំពើ ជួញដូរមនុស្ស

30-Aug-2018


កិច្ចប្រជុំស្ដីពី Working Conference of the...

កិច្ចប្រជុំស្ដីពី Working Conference of the six countries' joint action against human trafficking (Cambodia, China, Laos, Myanmar, Thailand, Vietnam)

27-Aug-2018


បទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីការរៀបចំផែនការសកម្មភាពរយៈពេល១ឆ្នាំ និងរយៈពេល៥ឆ្នាំ ដល់សមាជិកលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប។

បទឧទ្ទេសនាមក្នុងវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព ស្តីពីការរៀបចំផែនការសកម្មភាពរយៈពេល១ឆ្នាំ និងរយៈពេល៥ឆ្នាំ ដល់សមាជិកលេខាធិការដ្ឋានគ.ខ.ប.ជ ខេត្តសៀមរាប។

27-Aug-2018


សិក្ខាសាលាស្តីពី កិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម

សិក្ខាសាលាស្តីពី កិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរពលកម្ម

23-Aug-2018


កិច្ចប្រជុំពិភាក្សា​ ​ ស្តីអំពី​ការរៀបចំក្រុមការងារ​ និង​យន្តការ​ ទទួលពលករ​...

កិច្ចប្រជុំពិភាក្សា​ ​ ស្តីអំពី​ការរៀបចំក្រុមការងារ​ និង​យន្តការ​ ទទួលពលករ​ ពលការនី​កម្ពុជា ដែលបញ្ជូនមកពីប្រទេសថៃ​

15-Aug-2018


កិច្ចប្រជុំពិភាក្សា​ ស្តី​ពីការរៀបចំ​វេទិកាអន្តរសាសនាថ្នាក់ជាតិ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ លើកទី​២

កិច្ចប្រជុំពិភាក្សា​ ស្តី​ពីការរៀបចំ​វេទិកាអន្តរសាសនាថ្នាក់ជាតិ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ លើកទី​២

14-Aug-2018


កិច្ចប្រជំមន្ត្រីជាន់ខ្ពស់ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី7 Bali Process ស្តីពី...

កិច្ចប្រជំមន្ត្រីជាន់ខ្ពស់ និងសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី7 Bali Process ស្តីពី ការរត់ពន្ធ ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនពាក់ព័ន្ធ

06-Aug-2018


គណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និង គោរពវិញ្ញាណខ័ន្ធដល់ឯកឧត្តម ស...

សូមគោរពសម្តែងនូវការសោកស្តាយយ៉ាងធំធេងចំពោះមរណភាព ឯកឧត្តម ស ថេង ដែលជាប្អូនប្រុសជាទីស្រឡាញ់របស់សម្តេចក្រឡាហោមនាពេលនេះ ។ ក្នុងនាមអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយសម្តេច លោកជំទាវ ជាពិសេស លោកជំទាវជាភរិយា ឯកឧត្តម លោកជំទាវ ក្មួយប្រុសស្រី និងចៅប្រុសស្រីទាំងអស់ ជាសាច់សារលោហិត និងសូមដួងវិញ្ញាណក្ខ័ន្ធឯកឧត្តមអញ្ជើញទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ដោយក្តីគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំទាំងអស់គ្នា ។

01-Aug-2018



   

Official Telegram NCCT Cambodia