ព្រឹត្តិការណ៍សំខាន់ៗ

ក្រសួងមហាផ្ទៃ បានប្រារព្ធពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់...

ប្រធានបទចម្បងដែលនឹងលើកយកមកពិភាក្សាក្នុងអង្គសន្និបាតក្រសួងមហាផ្ទៃក្នុងរយៈពេល២ថ្ងៃនេះ មានចំនួន ៣រួមមាន៖ ទី១. ការអនុវត្តមុខងារ និងធនធាន (ហិរញ្ញវត្ថុ និងបុគ្គលិក) ដែលបានផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ អំពីផែនការរៀបចំដែនដី និងប្លង់គោលប្រើប្រាស់ដី អំពីទំនាក់ទំនងការងាររវាងគណៈអភិបាល និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទី២. ការពង្រឹងសន្តិសុខជាតិ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងទី៣. ការធ្វើទំនើបកម្មស្ថាប័ន ការគ្រប់គ្រងនិងអភិវឌ្ឍធនធានមនុស្ស និងការផ្តល់សេវារដ្ឋបាល

12-Feb-2025

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

អបអរសាទរ ទិវាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លើកទី១៨ ក្រោមប្រធានបទ៖ «កម្ពុជាប្រឆាំងដាច់ខាតអំពើជួញដូរមនុស្សគ្រប់ទម្រង់...

គោលបំណងបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាដែលនៅបន្តឥតឈប់ឈរ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់តាមគ្រប់មធ្យោបាយ និងផ្សព្វផ្សាយដល់សាធារណៈជនគ្រប់ជាន់ថ្នាក់

12-Dec-2024

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Narendra...

សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាបានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន០៤

28-Jan-2018


ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី...

ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី (New Delhi) ប្រទេសឥណ្ឌា

25-Jan-2018


បទល្មើសជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុតដល់មនុស្សជាតិ

កាលពីថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ រៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងស្ថានទូត សាសាស្រ្តាចារ្យ ព្រះសង្ឈ តាជី យាយជី ប្រជាពលរដ្ឋ និស្សិត សិស្ស និងតំណាងស្ថាប័ន អង្គភាព អង្គការ សមាគមនានា ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រហែលជាង ៣០០០ អង្គ/នាក់។

12-Dec-2017


កិច្ចប្រជុំរៀបចំរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ឆ្នាំ២០១៧និង លើកទិសដៅឆ្នាំ២០១៨

កិច្ចប្រជុំរៀបចំរបាយការណ៍ប្រយុទ្ធប្រឆាំងអំពើរជួញដូរមនុស្ស ឆ្នាំ២០១៧និង លើកទិសដៅឆ្នាំ២០១៨

13-Nov-2017


កិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិច ស្តីពីកិច្ចព្រមព្រៀងសកលលើសុវត្ថិភាព សណ្តាប់ធ្នាប់ ទេសន្តរប្រវេសន៍ស្របច្បាប់

កិច្ចប្រជុំថ្នាក់តំបន់អាស៊ី-ប៉ាស៊ីហ្វិច ស្តីពីកិច្ចព្រមព្រៀងសកលលើសុវត្ថិភាព សណ្តាប់ធ្នាប់ ទេសន្តរប្រវេសន៍ស្របច្បាប់

06-Nov-2017


សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយ សុវត្ថិភាព...

សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី កតិកាសកល ស្តីពី ទេសន្តរប្រវេសន៍ប្រកបដោយ សុវត្ថិភាព ភាពស្របច្បាប់ និងប្រក្រតីភាព

13-Oct-2017


ពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍

ពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍

28-Sep-2017


ពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍

ពិធីបើកសន្និសីទ អាស៊ី-អឺរ៉ុប លើកទី១៤ ស្តីពីការគ្រប់គ្រងអន្តោប្រវេសន៍ និងការគ្រប់គ្រងទេសន្តរប្រវេសន៍

28-Sep-2017


កិច្ចប្រជុំពិភាក្សា​ស្តីពី​ ក្រុមប្រទេសបញ្ជូន កម្ពុុជា​ ឡាវ​ និង​...

កិច្ចប្រជុំពិភាក្សា​ស្តីពី​ ក្រុមប្រទេសបញ្ជូន កម្ពុុជា​ ឡាវ​ និង​ មីយ៉ាន់ម៉ា​ អំពីបញ្ហារួម​ និង​ ដំណោះស្រាយ​ ដែលព្រះរាជាណាចក្រកម្ពុុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ

15-Sep-2017


សិក្ខាសាលាផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨

សិក្ខាសាលាផ្សព្វផ្សាយឯកសារគោល នៃផែនការសកម្មភាពជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧-២០១៨

14-Sep-2017


កិច្ចប្រជុំស្តីពី៖ "រួមគ្នាបញ្ឈប់ទាសភាពសម័យទំនើប - ចាប់ផ្ដើមសកម្មភាពពីអ្នក និងពីឥឡូវ"

កិច្ចប្រជុំស្តីពី៖ "រួមគ្នាបញ្ឈប់ទាសភាពសម័យទំនើប - ចាប់ផ្ដើមសកម្មភាពពីអ្នក និងពីឥឡូវ"

14-Sep-2017


វេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជា​ ពិធីសូត្រធម៌​ អធិដ្ឋាន​ និងបញ្ជូនសារ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​...

វេទិកាអន្តរសាសនាថ្នាក់ជាតិនៅកម្ពុជា​ ពិធីសូត្រធម៌​ អធិដ្ឋាន​ និងបញ្ជូនសារ​ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស​ និងបញ្ចប់ទាសភាពសម័យទំនើប​

14-Sep-2017



   

Official Telegram NCCT Cambodia