Published on 24 Apr, 2019
៉ោយប៉ែត ៖ នាព្រឹកថ្ងៃសុក្រ៧ រោច ខែចេត្រ ឯកស័ក ពស ២៥៦២ ត្រូវ នឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ ថ្នាក់ដឹកនាំគ.ជ.ប.ជ និង អគ្គលេខាធិការដ្ឋាន ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និង លោកជំទាវ ឧ.ឯ វេជ្ជ . ប៉ុណ្ណ សំខាន់ ជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានចុះពិនិត្យ និងស្វែងយល់ពីបទពិសោធន៍ការងារ និងភាពប្រឈមក្នុងរយៈពេលកន្លងមក ដេីម្បីរកវិធានការដោះស្រាយ ពីក្រុមការងារចម្រុះទទួលពលករ ក្រុងប៉ោយប៉ែត ។ (រូបភាព -អត្ថបទផ្តល់ពី លោក សោម សុីវវីន)