ព្រឹត្តិការណ៍សំខាន់ៗ

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ...

អង្គប្រជុំបានពិនិត្យ ១.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោក ស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅអាស៊ី និងប៉ាស៊ីហ្វិក ។ ២.ដំណើរការ និងបញ្ហា នៅក្នុងការអនុវត្ត កតិកាសញ្ញាពិភពលោកស្ដីពីទេសន្តរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់នៅគ្រប់ឋានានុក្រម ដោយគោរពទៅតាមគោលការណ៍ណែនាំ ដែលទាក់ទងនឹងការអាស្រ័យគ្នាទៅវិញទៅមក និងដាច់ដោយឡែក ។

06-Feb-2025

ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី...

ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (២០២៤-២០២៨) គឺជាផែនទីបង្ហាញផ្លូវ និងជាឯកសារបង្អែក សម្រាប់គ្រប់ក្រសួង-ស្ថាប័ន ជាសមាជិកគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គភាពពាក់ព័ន្ធ រៀបចំផែនការសកម្មភាពអនុវត្ត ដើម្បីឆ្លើយតប នឹងប្រយុទ្ធប្រឆាំងទៅនឹងគ្រប់ទម្រង់ទាំងអស់នៃអំពើជួញដូរមនុស្សប្រាំឆ្នាំទៅមុខ ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់ជាបណ្តើរៗនូវអំពើជួញដូរមនុស្ស

01-Aug-2024

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស គ.ជ.ប.ជ

ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព

29-Mar-2024

ទិវាជាតិប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ៖ «បច្ចេកវិទ្យាជាមធ្យោ...

ការប្រារព្ធមិទ្ទិញអបអរសាទរនេះ មានគោលបំណង ផ្សព្វផ្សាយការយល់ដឹង និងបង្ហាញនូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ដល់សាធារណជន ជាតិ និងអន្តរជាតិ ដោយអំពាវនាវដល់ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ក្រសួង ស្ថាប័ន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ យុវជន យុវនារី ព្រមទាំងអង្គការ ដៃគូ ជាតិ អន្តរជាតិ វិស័យឯកជន ក៏ដូចជាបព្វជិត គ្រប់និកាយសាសនា ទាំងឡាយ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា

13-Dec-2023

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម...

រាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏ដូចជាសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រធានគណៈកម្មាធិការជាតិ គ.ជ.ប.ជ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ក្រសួង ស្ថាប័ន អង្គភាពក្នុងគណៈកម្មាធិការទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ និងបទល្មើសពាក់ព័ន្ធផ្សេងៗ បានលើកទឹកចិត្តឲ្យមន្រ្តីអនុវត្តគ្រប់ថ្នាក់កាន់តែមានឆន្ទៈមុះមុត មានកម្លាំងចិត្តខិតខំប្រឹងប្រែងកាន់តែខ្លាំងក្លា។

27-May-2020

កិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស រវាងប្រទេសបញ្ចូនពលករទាំងបី កម្ពុជា ឡាវ មីយ៉ាន់ម៉ា...

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួយជម្រុញដល់ពលករទេសន្តរប្រវេសន៍ជាស្រ្តី និងបុរស ដែលប្រឈមនឹងហានិភ័យ នឹងទទួលការការពារកាន់តែល្អប្រសើរតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការអនុវត្តជាយុទ្ធសាស្រ្តរួមគ្នារបស់ប្រទេសទាំងបី ដើម្បីបូកសរុបការអនុវត្តល្អ មេរៀនដែលទទួលបាន ចំណុចខ្វះខាត និងបញ្ហាប្រឈមរួមនៃយន្តការការពារ និងក្របខណ្ឌសម្រាប់ការពារសិទ្ធិពលករទេសន្តរប្រវេសន៍ផងដែរ ពីការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ

01-Jun-2018


កម្ពុជា-ថៃ បានរួមគ្នាផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ជាង៣០ម៉ឺននាក់ ក្នុងចំណោម...

កម្ពុជា-ថៃ បានរួមគ្នាផ្តល់ភាពស្របច្បាប់ ដល់ពលករកម្ពុជា ជាង៣០ម៉ឺននាក់ ក្នុងចំណោម ពលករខុសច្បាប់៤០ម៉ឺននាក់ ដែលកំពុងបំរើការងារនៅប្រទេសថៃ

29-May-2018


ពិធីផ្សព្វផ្សាយរបាយការណ៍ឆ្នាំ២០១៧ និងទិសដៅឆ្នាំ២០១៨ របស់គណ:កម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម...

របាយការណ៍ជាតិ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ នេះ គឺជាការបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាប្រកបដោយការទទួលខុសត្រូវ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ដែលមានក្រសួងស្ថាប័ន មន្ទីរ អង្គភាព ជាសមាជិក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការដៃគូរអភិវឌ្ឍន៍អន្តរជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក និងស្ថានតំណាងព្រះរាជាណាចក្រកម្ពុជាប្រចាំនៅក្រៅប្រទេស

30-May-2018


កិច្ចប្រជុំប្រចាំឆ្នាំលើកទី២ រវាង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីភាពរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងការបង្ការទប់ស្កាត់...

កិច្ចប្រជុំនេះ គឺជាការពិនិត្យរួមគ្នាលើកិច្ចសហប្រតិបត្តិការ ដែលក្រុមអ្នកទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងរបស់ប្រទេសទាំងពីរបាន និងកំពុងធ្វើការងារយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។

29-May-2018


កិច្ចប្រជុំពិភាក្សាការងាររវាង គ.ជ.ប.ជ និងក្រុមការងារនាយកដ្ឋានស៊ើបអង្កេតពិសេស(Department of Special...

ដំណើរទស្សនកិច្ចរបស់នាយកដ្ឋានស៊ើបអង្កេតពិសេសនៅកម្ពុជានេះ ដើម្បីជួបពិភាក្សាការងារ និងសាកសួរព័ត៌មានបន្ថែមជាមួយអាជ្ញាធរកម្ពុជា រួមមាន មន្រ្តីរបស់អគ្គលេខាធិការដ្ឋាន(គ.ជ.ប.ជ) នគរបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនមានដូចជា ព្រះរាជអាជ្ញា មន្រ្តីសង្គមកិច្ច ដែលពាក់ព័ន្ធនិងសំណុំរឿងជូញដូរពលករនេសាទកម្ពុជា ដែលធ្វើការនៅលើទូកនេសាទថៃ។ ក្នុងដំណើរទស្សនកិច្ចរបស់ក្រុមការងារ DSI ថៃនេះមានបំណងស្វែងយល់ផងដែរអំពីស្ថានភាពប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា និងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាង DSI នៃក្រសួងយុត្តិធម៌ថៃ ជាមួយសមភាគីកម្ពុជាក្នុងវិស័យប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស

07-Jun-2018


ពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម...

ពិធីបុណ្យសព គោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ

26-Mar-2018


ពិធី​ ចុះអនុស្សារណ:នៃការយោគយល់គ្នា​រវាង​ គ.ជ.ប.ជ និង​ សមាគមមូលនិធិ​...

ពិធី​ ចុះអនុស្សារណ:នៃការយោគយល់គ្នា​រវាង​ គ.ជ.ប.ជ និង​ សមាគមមូលនិធិ​ ឈាន​ ឆាយ ដើម្បីមនុស្សធម៌​ ស្តីពី​ ការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជាពិសេសក្នុងចំណោមពលករទេសន្តរប្រវេសន៍នៅប្រទេសថៃ

14-Feb-2018


កិច្ចប្រជុំពិភាក្សា​ ពិនិត្យ​ និង​ សម្រេចទៅលើរបាយការណ៍ឆ្នាំ​ ២០១៧

កិច្ចប្រជុំពិភាក្សា​ ពិនិត្យ​ និង​ សម្រេចទៅលើរបាយការណ៍ឆ្នាំ​ ២០១៧

13-Feb-2018


កិច្ចប្រជុំមួយស្តីអំពីក្រុមប្រទេសបញ្ជូូន​ ពលករ​ (កម្ពុុជា​ -ឡាវ​ -មីយ៉ាន់ម៉ា)​...

កិច្ចប្រជុំមួយស្តីអំពីក្រុមប្រទេសបញ្ជូូន​ ពលករ​ (កម្ពុុជា​ -ឡាវ​ -មីយ៉ាន់ម៉ា)​ ដែលកម្ពុុជា​ នឹង​ ធ្វើជាម្ចាស់ផ្ទះ

08-Feb-2018


សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Narendra...

សម្ដេចតេជោ នាយករដ្ឋមន្ត្រី និង ឯកឧត្ដម Narendra Modi នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋឥណ្ឌាបានអញ្ជើញជាអធិបតីនៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន០៤

28-Jan-2018


ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី...

ដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងពិធីអបអរទិវាសាធារណរដ្ឋលើកទី៦៩ នៅទីក្រុង ញូវដែលី (New Delhi) ប្រទេសឥណ្ឌា

25-Jan-2018


បទល្មើសជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មឆ្លងដែន ដែលកាន់តែស្រួចស្រាល និងគ្រោះថ្នាក់ជាទីបំផុតដល់មនុស្សជាតិ

កាលពីថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ រៀបចំដោយគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស(គ.ជ.ប.ជ) ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងស្ថានទូត សាសាស្រ្តាចារ្យ ព្រះសង្ឈ តាជី យាយជី ប្រជាពលរដ្ឋ និស្សិត សិស្ស និងតំណាងស្ថាប័ន អង្គភាព អង្គការ សមាគមនានា ភ្ញៀវជាតិ និងអន្តរជាតិ សរុបប្រហែលជាង ៣០០០ អង្គ/នាក់។

12-Dec-2017



   

Official Telegram NCCT Cambodia