កិច្ចប្រជុំបន្ត ពិនិត្យវឌ្ឍនភាព និងផ្ទៀងផ្ទាត់ទិន្នន័យដែលមានក្នុងការវាយតម្លៃ និងអនុសាសន៍របស់ក្រសួងការបរទេសអាម៉េរិកសម្រាប់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៣

BY SOM SIVWIN

Published on 12 Jul, 2023

កិច្ចប្រជុំបន្ត ពិនិត្យវឌ្ឍនភាព និងផ្ទៀងផ្ទាត់ទិន្នន័យដែលមានក្នុងការវាយតម្លៃ និងអនុសាសន៍របស់ក្រសួងការបរទេសអាម៉េរិកសម្រាប់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៣

អគ្គលេខាធិការដ្ឋានគជបជ៖ ថ្ងៃចន្ទ ៨កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៩ៈ០០ នាទីព្រឹក នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានបើកកិច្ចប្រជុំបន្ត ពិនិត្យវឌ្ឍនភាព និងផ្ទៀងផ្ទាត់ទិន្នន័យដែលមានក្នុងការវាយតម្លៃ និងអនុសាសន៍របស់ក្រសួងការបរទេសអាម៉េរិកសម្រាប់កម្ពុជា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ូ វុឌ្ឈី រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវះ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួង ស.អ.យ ឯកឧត្តម សៅ សភៈ អនុរដ្ឋលេខាធិការក្រសួង ស.អ.យ លោកជំទាវ ឧត្តមសេនីយ៍ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម ជ័យ រដ្ឋា អគ្គនាយករង ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម ឡាយ សំណាង អគ្គនាយករងពន្ធនាគារ លោកស្រីឧ.ទោ ស៉ឹម ផាណុំ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋាន ក្រសួងយុត្តិធម៌ លោក ឧ.ឯក ស៊ាង ធារិទ្ធ អនុប្រធាននាយកដ្ឋានកណ្ដាលសន្តិសុខ លោក ឧ.ទោ ណែម ចន្ទថេត អនុប្រធាននាយកដ្ឋាន អគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកជំទាវសាយ សំអាត ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៃធនាគារជាតិ សរុបចំនួន៣០ រូប ០៩រូប ។

 

 


   

Official Telegram NCCT Cambodia