Published on 14 Aug, 2018
(រាជធានីភ្នំពេញ) អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ៖ ថ្ងៃច័ន្ទ ៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង ៨ និង៣០នាទី នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំវេទិកាអន្តរសាសនាថ្នាក់ជាតិ ដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សលើកទី២ ដឹកនាំដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ថោង សំអាត អគ្គលេខាធិការ គ.ជ.ប.ជ ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯ.ឧ សារ៉ាយ ឆុន រដ្ឋលេខាធិការក្រសួងធម្មការ និង សាសនា (តំណាងសាសនាព្រះពុទ្ធ) ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋាន គ.ជ.ប.ជ តំណាងអង្គការ Caritas Cambodia តំណាងសាសនាកាតូលិកកម្ពុជា តំណាងសាសនាអ៊ីស្លាមកម្ពុជា ។