កិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស រវាងប្រទេសបញ្ចូនពលករទាំងបី កម្ពុជា ឡាវ មីយ៉ាន់ម៉ា អំពីតួនាទីរបស់ប្រទេសបញ្ចូនពលករដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ដែលប្រឈមនឹងហានិភ័យពីពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស

BY SOM SIVWIN

Published on 01 Jun, 2018

(សៀមរាប)៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ១០-១១កើត ខែជេស្ឋ នព្វស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៤-២៥ ខែឧសភា ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន គជបជ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់កម្រិតបច្ចេកទេស រវាងប្រទេសបញ្ចូនពលករទាំងបី កម្ពុជា ឡាវ មីយ៉ាន់ម៉ា អំពីតួនាទីរបស់ប្រទេសបញ្ចូនពលករដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ដែលប្រឈមនឹងហានិភ័យពីពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ។សមាសភាពចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស, ក្រសួងមហាផ្ទៃ, តំណាងក្រសួងការងារ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន, ក្រសួងកិច្ចការនារី, ក្រសួងការបរទេស, ក្រសួងយុត្តិធ៌ម, អង្គការដៃគូមិនមែនរដ្ឋាភិបាល តំណាងពាក់ព័ន្ធ/អ្នកចូលរួមពីក្រសួងពាក់ព័ន្ធដទៃទៀត, ទីភ្នាក់ងារសហប្រជាជាតិ សង្គមស៊ីវិល, ប្រតិភូអ្នកចូលរួមពីប្រទេសឡាវ មីយ៉ាន់ម៉ា មកពីតំណាងស្ថាប័ន អជ្ញាធរពាក់ព័ន្ធរបស់ប្រទេសនីមួយៗ សរុប៤០នាក់។

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ជួយជម្រុញដល់ពលករទេសន្តរប្រវេសន៍ជាស្រ្តី និងបុរស ដែលប្រឈមនឹងហានិភ័យ នឹងទទួលការការពារកាន់តែល្អប្រសើរតាមរយៈកិច្ចខិតខំប្រឹងប្រែង និងការអនុវត្តជាយុទ្ធសាស្រ្តរួមគ្នារបស់ប្រទេសទាំងបី ដើម្បីបូកសរុបការអនុវត្តល្អ មេរៀនដែលទទួលបាន ចំណុចខ្វះខាត និងបញ្ហាប្រឈមរួមនៃយន្តការការពារ និងក្របខណ្ឌសម្រាប់ការពារសិទ្ធិពលករទេសន្តរប្រវេសន៍ផងដែរ ពីការជួញដូរមនុស្ស និងពលកម្មដោយបង្ខំ ពិភាក្សាពីអទិភាពយុទ្ធសាស្រ្ត និងរៀបចំអនុសាសន៍សំខាន់ៗសម្រាប់ប្រទេសបញ្ចូនក្នុងការធ្វើការតស៊ូមតិ ជាមួយនឹងប្រទេសគោលដៅដោយផ្តោតលើការយកចិត្តទុកដាក់ជាពិសេសលើប្រទេសថៃដើម្បីឲមានការបំពេញទៅតាមការប្តេជ្ញាចិត្តក្នុងការផ្តល់ការពារ ដល់ពលករទេសន្តរប្រវេសន៍ដែលប្រឈមនឹងហានិភ័យពីការជួញដូរមនុស្ស និងកេងប្រវ័ញ្ចកម្លាំងពលកម្ម ពង្រឹងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសនានានៅថ្នាក់តំបន់ តាមរយៈការកំណត់ពីការលំបាកបញ្ហាប្រឈម និងដំណោះស្រាយរួមគ្នា (ចាប់ផ្តើមជាមួយកម្ពុជា ឡាវ មីយ៉ាន់ម៉ា) ។ក្រោយពីកិច្ចពិភាក្សាបានប្រព្រឹត្តទៅអស់រយៈពេល ២ថ្ងៃពេញ ប្រតិភូនៃប្រទេសទាំងបី បានចុះហត្ថលេខាលើកំណត់ប្រជុំរួមគ្នា ស្តីពីតួនាទីរបស់ប្រទេសបញ្ចូនពលករដើម្បីពង្រឹងកិច្ចការពារពលករទេសន្តរប្រវេសន៍ដែលប្រឈមនឹងហានិភ័យពីពលកម្មដោយបង្ខំ និងការជួញដូរមនុស្ស ប្រកបដោយបរិយាកាសរីករាយ និងស្និតស្នាល ៕

 


   

Official Telegram NCCT Cambodia