សិក្ខាសាលា ស្តីអំពីការបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារប្រព្រឹត្តដោយទេសចរ និងអ្នកដំណើរ

BY SOM SIVWIN

Published on 03 Jan, 2019

(សណ្ឋាគារឡឺរ៉ូយ៉ាល់ភ្នំពេញ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមិគសិរ សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនឹងអង្គការអេបផល(APLE) បានសហការគ្នារៀបចំសិក្ខាសាលា ស្តីអំពីការបង្ការ និងការឆ្លើយតបនឹងបទល្មើសផ្លូវភេទលើកុមារប្រព្រឹត្តដោយទេសចរ និងអ្នកដំណើរ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជាប្រធានគណៈអធិបតីរួមនឹងឯកឧត្តមអគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការទាំង៦ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ប្រធាន អនុប្រធាននៃក្រុមជំនួយកិច្ចការមួយចំនួនទៀត ។

សមាសភាពចូលរួមក្នុងសិក្ខាសាលាអញ្ជើញមកពី មន្រ្តីរាជការពីស្ថាប័នពាក់ព័ន្ធ ជាសមាជិក សមាជិការរបស់ គ.ជ.ប.ជ មានតំណាងពីក្រសួងសង្គមកិច្ច តំណាងពីក្រសួងយុត្តិធម៌ តំណាងពីក្រសួងអប់រំ អាជ្ញាធរមានសមត្ថកិច្ចពីអគ្គស្នងការនគរបាលជាតិ ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជន តំណាងអង្គការដៃគូរនានា មានប្រមាណ៧០នាក់ ។គោលបំណងនៃអង្គសិក្ខាសាលានេះ ធ្វើឡើងដើម្បីបង្កើនចំណេះដឹងស្តីពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារក្នុងវិស័យទេសចរណ៍ ការបង្ការនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាពតាមរយៈយន្តការជាតិដែលមានស្រេចដល់សមាជិក គ.ជ.ប.ជ និងភាគីពាក់ព័ន្ធ ៕

 

 

 

 


   

Official Telegram NCCT Cambodia