Published on 15 Nov, 2018
(ទីស្តីការក្រសួងមហាផ្ទៃ) ៖ព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានធ្វើពិធីប្រកាសចូលកាន់មុខតំណែង របស់លោកជំទាវ ឧ.ឯ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្ម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ ជំនួសឯកឧត្តម ថោង សំអាត ដែលត្រូវបានតែងតាំងមុខតំណែងថ្មី ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ជាប្រធាន នៃ គ.ជ.ប.ជ ។
អញ្ចើញចូលរួមក្នុងកិច្ចប្រជុំនេះ មាន លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯ.ឧ លោកជំទាវ ជាអគ្គលេខាធិការរង ប្រធាន អនុប្រធាន ក្រុមជំនួយកិច្ចការ ទាំង ៦ ប្រធាន អនុប្រធាន លេខាធិការដ្ឋានរដ្ឋបាល សរុបនៃ គ.ជ.ប.ជ ឯ.ឧ លោកជំទាវ អស់លោក លោកស្រីតំណាងក្រសួង ស្ថាប័ន ពាក់ពន្ធ័ អភិបាលរងរាជធានី/ខេត្តទាំង២៥ ដែល ទទួលបន្ទុកលេខាធិការដ្ឋាន គ.រ.ប.ជ / គ.ខ.ប.ជ ស្នងការរងរាជធានី/ខេត្តទទួលផែនប្រឆាំងអំពើជួញដូរមនុស្ស និងអនីតិជន អ្នកធ្វើរបាយការណ៍រាជធានី/ខេត្ត ។