លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក្រោមឱវាទជាស្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្នុងឱកាស អបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៤ (៨មីនា ១៩៤៥- ៨មីនា ២០២៥)

BY SOM SIVWIN

Published on 06 Mar, 2025

លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាអធិបតីក្នុង ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក្រោមឱវាទជាស្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្នុងឱកាស អបអរសាទរទិវានារីអន្តរជាតិ ខួបលើកទី១១៤ (៨មីនា ១៩៤៥- ៨មីនា ២០២៥)

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ៖ ថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិ ក្រោមឱវាទជាស្ត្រី នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ក្នុងឱកាសអបអរសាទ ទិវានារីអន្តរជាតិ ខួបលើកទី១១៤ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន/អនុប្រធានលេខាធិការដ្ឋាន ប្រធាន/អនុប្រធានក្រុមជំនួយកិច្ចការ នាយ/នាយរងការិយាល័យ និងមន្រ្តីក្រោមឱវាទ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។


   

Official Telegram NCCT Cambodia