សេចក្តីជូនដំណឹង ស្តីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃជាសាធារណៈក្នុងការផ្គត់ផ្គង់ប្រេងសាំង ប្រេងម៉ាស៊ូត និងប្រេងរំអិល ជូនអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងឆមាសទី២ ឆ្នាំ២០២៥
BY SOM SIVWINPublished on 01 Jul, 2025
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ សូមធ្វើលារជម្រាបជូនដំណឹងដល់បណ្តាក្រុមហ៊ុន (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា៖ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន ឬសហគ្រាសទាំងអស់ដើម្បីចូលរួមដេញថ្លៃ ដែលមានដាក់លក់នៅអង្គភាពលទ្ធកម្ម នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលមានអាសយដ្ឋាន ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅរៀងរាល់ម៉ោងធ្វើការ ។
កាលបរិច្ឆេទឈប់ទទួលសំណើពិគ្រោះថ្លៃ នៅម៉ោង ០៩: ០០ នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។
ការបើកសំណើពិគ្រោះថ្លៃនៅអង្គភាពលទ្ធកម្ម (បន្ទប់ប្រជុំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ) តាមអាសយដ្ឋានខាងលើ វេលាម៉ោង ០៩: ០០ នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ ។