កិច្ចប្រជុំ ស្តីពីការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែនពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមអនឡាញ
BY SOM SIVWINPublished on 04 Jul, 2025
ទីស្តីការក្រសួងមហាផ្ទៃ៖ រសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមកិច្ចពិភាក្សាពហុភាគីក្នុងតំបន់ ក្នុងការឆ្លើយតបទៅនឹងបទល្មើសជួញដូរមនុស្សឆ្លងដែនពាក់ព័ន្ធ នឹងបទល្មើសឆបោកតាមអនឡាញ ជាមួយតំណាងទូត នៃប្រទេសឡាវ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងប្រទេសអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីរៀបចំកិច្ចសន្ទនាពហុភាគី ក្នុងការដោះស្រាយរួមគ្នានូវបញ្ហាបទល្មើសជួញដូរមនុស្សឆ្លងដែន ដែលកម្ពុជាគ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ខាងភាគីកម្ពុជាមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ តំណាងក្រសួងយុត្តិធម៌ ក្រសួងការងារ ក្រសួងអប់រំ ក្រសួងកិច្ចការនារី ក្រសួងសង្គមកិច្ច ក្រសួងការបរទេស និងអគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំខេត្តសៀមរាប ទីស្តីការក្រសួងមហាផ្ទៃ ។