អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានសហការជាមួយអង្គការAPLE បានប្រារព្ធកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ ដល់គ្រីស្ទបរិស័ទ
BY SOM SIVWINPublished on 28 Jun, 2025
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៧ ខែមិថុនា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចផ្លូវភេទកុមារតាមអនឡាញ ដល់គ្រីស្ទបរិស័ទ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ ឯកឧត្តម ឧត្តមសេនីយ៍ទោ កែវ សុវណ្ណារ៉ា អគ្គលេខាធិការរង ឯកឧត្តម ព្រឹទ្ធបូជាចារ្យ ហេង ចេង ប្រធានប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា លោក ណេង វណ្ណៈ អ្នកសម្របសម្រួលកម្មវីធីអង្គការ APLE និងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដែលមានអ្នកចូលរួមសរុបចំនួន ១៥០នាក់ នៅប្រិយសម្ពន្ធគ្រីស្ទបរិស័ទកម្ពុជា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។