Published on 10 Sep, 2024
សាលាខេត្តបន្ទាយមានជ័យ៖ ថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ សហការជាមួយរដ្ឋបាលខេត្ត ដោយបានការឧបត្ថម្ភដោយអង្គការ MARICI និងចាប់ដៃ បានបើកវគ្គបណ្ដុះបណ្ដាលស្ដីពីតួនាទី ភារកិច្ច និងរបៀបរបបការងារក្នុងរចនាសម្ព័ន្ធ គខបជ ក្រោមអធិបតីភាពលោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ.ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ ។
គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ១. ដើម្បីឱ្យថ្នាក់ដឹកនាំ និងមន្រ្តីលេខាធិការដ្ឋានគ.ខ.ប.ជ ថ្នាក់ក្រោមជាតិ គ្រប់កម្រិត និងមន្ទីរពាក់ព័ន្ធបានដឹង យល់កាន់តែច្បាស់ពីតួនាទី ភារកិច្ចក្នុងការអនុវត្តការងារ ។ ២. រៀបចំរបាយការណ៍តាមទម្រង់រួមមួយដែលមានលក្ខណៈឆ្លើយតប ស៊ីចង្វាក់គ្នានិងចំគោលដៅ។ វគ្គបណ្ដុះបណ្ដាលមានសិក្ខាមចូលរួមសរុប ៧៤នាក់ ស្រី ២៧នាក់ ។