Published on 03 Sep, 2024
ប្រទេសឥណ្ឌូនេស៊ី៖ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គជបជ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាពិនិត្យសម្រេចលើសេចក្តីព្រាងបឋម ស្តីពី « គោលការណ៍មិនដាក់ទោសជនរងគ្រោះ ដោយអំពើជួញដូរមនុស្សក្នុងសហគមន៍អាស៊ាន » (The Non-Punishment Principle for Victim of Trafficking in Person in ASEAN ) នៅសណ្ឋាគារ Trembasi, ក្រុង Tangerang, ប្រទេសឥណ្ឌូនេស៊ី ។
កិច្ចប្រជុំរៀបចំឡើងដោយគណៈកម្មាធិការអន្តររាជរដ្ឋាភិបាល អាស៊ាន ស្តីពីសិទ្ធិមនុស្ស (AICHAR)និង SOMTC គាំទ្រដោយរដ្ឋាភិបាលអូស្ត្រាលី និងគម្រោងប្រឆាំងការជួញដូរមនុស្ស ASEAN-Australia Counter Trafficking in Person (ASEAN-ACT) និងមានការចូលរួមពីតំណាងរដ្ឋាភិបាលជាសមាជិកអាស៊ាន, AICHAR, SOMTC, UNOHCHR, ASEAN -ACT, ព្រះរាជអាជ្ញា និង NGOs។ តំណាងពីប្រតិភូកម្ពុជា មានលោកឧត្តមសេនីយ៍ត្រី ឡៅ លីន អនុប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន តំណាងSOMTC លោក ជិន អង្គាររិទ្ធតំណាង AICHAR ពីគណៈកម្មាការសិទ្ធមនសុ្សកម្ពុជា និងលោកមុំ សុចារ តំណាងអង្គការមិនមែនរាជរដ្ឋាភិបាល (LSCW) ។
បើតាមលោកជំទាវ អនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លើកឡើងអំពីសារៈសំខាន់ស្តីពីគោលការណ៍នេះ គឺត្រូវការភាពជាក់លាក់នៃការកំណត់អត្តសញ្ញាណជនរងគ្រោះ ចៀសវាងការផ្តល់ឱកាសឲ្យជនល្មើសរួចផុតពីការដាក់ទោស និងមានលទ្ធផលបង្ក និងពង្រីកបទល្មើសកាន់តែច្រើនទៅវិញ ។ ដូចនេះ អ្នកបច្ចេកទេសត្រូវការពេលវេលាពិនិត្យគោលការណ៍ឲ្យបានច្បាស់លាស់ ជាពិសេសការអនុវត្តគោលការណ៍រួមក្នុងតំបន់ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដែលប្រទេសនីមួយៗផ្អែកលើច្បាប់រៀងខ្លួននៅឡើយ ៕