កិច្ចប្រជុំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ដើម្បីពិគ្រោះយោបល់ម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (SOMTC Preparatory for AMMTC Consultations) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៨ ដែលបានប្រព្រឹត្តទៅចំនួន៣ថ្ងៃ ថ្ងៃទី ២៧-២៨-២៩ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

BY SOM SIVWIN

Published on 30 Aug, 2024

រដ្ឋធានីវៀងចន្ទន៍៖ ថ្ងៃទី២៧ ដល់ទី២៩ ខែសីហា ឆ្នាំ២០២៤ លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ អន្តរជាតិ និងជាសមាជិកក្រុមការងារ SOMTC កម្ពុជា  បានអញ្ជើញចូលរួមក្នុងនាមជាសមាជិកប្រតិភូកម្ពុជា ដែលដឹកនាំដោយ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ប៉ោ ភក្ដិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ដើម្បីពិគ្រោះយោបល់ម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន (SOMTC Preparatory for AMMTC Consultations) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនលើកទី១៨ ដែលបានប្រព្រឹត្តទៅចំនួន៣ថ្ងៃ ថ្ងៃទី ២៧-២៨-២៩ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។សមាសភាពគណប្រតិភូកម្ពុជាក្នុងពេលនោះក៏មាន៖  ឯកឧត្ដម ផាត សុផានិត, ឯកឧត្ដម ជា ពៅ, លោកជំទាវ វិរក្ស វិជ្ជតា, ឯកឧត្តម សិទ្ធិ ប៊ុនធី, និងមន្រ្តីលេខាធិការដ្ឋាន ៨រូប ។ក្នុងកិច្ចប្រជុំនេះ រួមមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន+៣ (ចិន ជប៉ុន កូរ៉េ) និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន+១ (មាន ចិន ជប៉ុន និងកូរ៉េ)។ ក្នុងរយៈពេលកិច្ចប្រជុំ៣ថ្ងៃនេះ ភាគីកម្ពុជា ក៏បានទទួលជំនួបទ្វេរភាគីចំនួន៤ រួមមាន ជាមួយភាគីថៃ កូរ៉េ ឡាវ និងអគ្គលេខាធិការអាស៊ាន។

នៅក្នុងកិច្ចប្រជុំពេញអង្គអំឡុងពេលទាំង៣ថ្ងៃ ភាគីទាំងអស់ បានផ្តោតការយកចិត្តទុកដាក់ និងផ្ដល់សារអន្តរាគមន៍ទៅលើចំនុចរួមសំខាន់បី ១- ការងារប្រឆាំងបទល្មើសបច្ចេកវិទ្យា (Online Scam, Scam Job - forced criminality, Computer crime, technology crime ...) ២- ការប្រឆាំងការជួញដូរគ្រឿងញៀន និងសារធាតុខុសច្បាប់ និង៣- ការងារប្រឆាំងការរត់ពន្ធ និងជួញដូរមនុស្ស ។

ក្នុងពេលនោះដែរអង្គប្រជុំបានធ្វើការអនុម័ត លើឯកសារសំខាន់ៗចំនួន៧ និង១ឯកសារពិនិត្យពិភាក្សាសម្រាប់ដាក់អនុម័តនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងឆ្នាំ២០២៤ ដែលក្នុងនោះមាន សេចក្ដីប្រកាសវៀងចន្ទ ពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ប្រឆាំងការឆបោកការងារលើប្រព័ន្ធអនឡាញ (Vientiane Declaration on Enhancing Law Enforcement Cooperation Against Online Job Scams) ត្រូវបានអនុម័ត ៕

 


   

Official Telegram NCCT Cambodia