លោកជំទាវ ជូ ប៊ុនអេង បានអញ្ជើញជាគណៈអធិបតីបើកកិច្ចប្រជុំបច្ចេកទេស កតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់

BY SOM SIVWIN

Published on 23 May, 2024

សណ្ឋាគារ SUN & MOON៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ  ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែវឧសភា ឆ្នាំ២០២៤ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ សហការជាមួយអង្គការដៃគូ IOM បានបើកកិច្ចប្រជុំបច្ចេកទេសកតិកាសញ្ញាពិភពលោក ស្តីពីទេសន្តរប្រវេសន៌ប្រកបដោយសុវត្តិភាព រៀបរយ និងស្របច្បាប់ ដឹកនាំកិច្ចប្រជុំពិភាក្សាដោយលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៏ គ.ជ.ប.ជ, លោកស្រី គ្រីស្ទាន ផាកូ ប្រធានអង្គការ IOM, ដែលមានការចូលរួមពី លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ, ឯកឧត្តម លោកជំទាវ អគ្គលេខាធិការង, ប្រធានលេខាធិការដ្ឋាន និងប្រធាន អនុប្រធានក្រុមជំនួកិច្ចការ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ,​ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ, មានក្រសួងសុខាភិបាល, ប្រធានអនុវត្តគម្រោងIOM និងសហការីរបស់អង្គការIOM សរុប២៨នាក់ ស្រី០៩នាក់។

គួររំលឹកផងដែរថា នៅក្នុងឆ្នាំ២០២០ និង២០២១ គោលបំណងជាអទិភាពទាំងបីនៃកតិកាសញ្ញា ត្រូវបានជ្រើសរើសដោយឯកភាពពីអន្តរក្រសួង ស្ថាប័នក្នុងរាជរដ្ឋាភិបាលកម្ពុជា និងមានការ​​ឯកភាពពីនាយករដ្ឋមន្រ្តី។ ការជ្រើសរើសនេះត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ផ្តោតលើបញ្ហាចំបងៗដែលក្រសួងស្ថាប័នពាក់ព័ន្ធនានាបាន នឹងកំពុងយកចិត្តទុកដាក់ដោះស្រាយ។ រាជរដ្ឋាភិបាល ដែលមានគជបជ ជាសេនាធិការ បានឯកភាពជ្រើសយកនៅគោលបំណងអទិភាពចំនួន៣គឺ៖ គោលបំណងទី១. ការប្រមូលនិងប្រើប្រាស់ជាមូលដ្ឋាននូវទិន្នន័យដែលសុក្រឹត និងបែងចែកតាមប្រភេទសម្រាប់ការរៀបចំគោលនយោបាយផ្អែកលើភស្តុតាង។ គោលបំណងទី១១. គ្រប់គ្រងព្រំដែនរួមគ្នាដោយសុវត្ថិភាព និងស៊ីសង្វាក់គ្នា។ គោលបំណងទី២៣៖ ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងភាពជាដៃគូរសកលសម្រាប់ទេសន្តប្រវេសន៍ ប្រកបដោយសុវត្ថិភាពរៀបរយ និងស្របច្បាប់ ៕

 

 


   

Official Telegram NCCT Cambodia