វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយរដ្ឋបាលខេត្តព្រះសីហនុ

BY SOM SIVWIN

Published on 08 Aug, 2022

វគ្គបណ្តុះបណ្តាល ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ជាមួយមន្រ្តិរដ្ឋបាលនៃស្រុកស្ទឹងហាវ និងស្រុកកំពង់សីលា

ខេត្តព្រះសីហនុ៖  ថ្ងៃទី៨-៩ខែសីហាឆ្នាំ២០២២ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានបេីកវគ្គបណ្តុះបណ្តាល អំពីគោលការណែនាំ ស្តីពី ’’ បែបបទនិងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពេីជួញដូរមនុស្សដេីម្បីផ្តល់សេវាសមស្រប ” ដែលធ្វេីឡេីងក្នុងទីតាំងមន្ទីរអប់រំ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ដោយមានកិច្ចសហការជាមួយអង្គការ Asian Act។ វគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមចូលរួមចំនួន៤០នាក់ ស្រ្តី១៣នាក់ ដែលអញ្ជេីញមកពីស្រុកចំនួនពីរ គឺស្រុកស្ទឹងហាវនិងស្រុកកំពង់សិលា ដែលមានសមាសភាពចូលរួម មេឃុំ គ.ក.ន.ក មន្រ្តីនគបាលប៉ុស្តិ៍ អធិការស្រុក កងរាជ អាវុធហត្ថស្រុក និងអភិបាលរងស្រុក ។ ជាការផ្តល់កិត្តិយសក្នុងវគ្គនេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ អញ្ជើញចូលរួម ធ្វើបទបង្ហាញស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនស្សនៅកម្ពុជា លោកជំទាវ ហៀក ហ៊ីមុល្លីជាអភិបាលេងខេត្តព្រះសីហនុនិងជាប្រធានលេខាធិការដ្ធាន  គ.ខ.ប.ជ និងលោកស្រីប្រធានមន្ទីរកិច្ចនារី ចូលរួមផងដែរ ។ ក្រុមគ្រូ ឧទ្ទេសន៍មាន:ឯកឧត្តមឧ/ឯក លី តុងហ៊ុយ អគ្គលេខាធិការរង គ.ជ.ប.ជ, លោកឧ/ទោ សេក សុីវ៉េត ប្រធានក្រុមជំនួយកិច្ចការ ការពារជនរងគ្រោះលោកឧ/ទោ រ៉ន សុភវឌ្ឍនា ប្រធានក្រុមជំនួយ កិច្ចការបង្ការទប់ស្កាត់, លោកវរសេនីយ៍ អោក ភារិន អនុប្រធានក្រុមជំនួយកិច្ចការទេសន្តរប្រវេសន៍ លោកវ/ត្រី នន់ ឧត្តម នាយរងការិយាល័យ ផ្សព្វផ្សាយអប់រំ នៃលេខាធិការដ្ឋានគ.ជ.ប.ជ។ 

វគ្គបណ្តុះបណ្តាល នៃការកំណត់អត្តសញ្ញាណជនរងគ្រោះនេះមានគោលបំណង ដើម្បីឱ្យសិក្ខាកាមបានយល់ដឹងពីសារៈសំខាន់ នៃការកំណត់អត្តសញ្ញាណ និងព័ត៌មានពិត ដែលទទួលបានពីជនរងគ្រោះ ដែលមូលដ្ឋានគ្រឹះនៃការរៀបចំច្បាប់ គោលនយោបាយ ផែនការ និងវិធានការនានា ឆ្លើយតបទៅនឹងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សផ្តល់យុត្តិធម៌ និងសេវាកម្មដល់ជនរងគ្រោះជាថ្មី។ វគ្គនេះក៏បាន តំរែតម្រង់ប្រាប់នីតិវិធី ជាដំណាក់កាល ដើម្បីសម្ភាសន៍ប្រមូលព័ត៌មានពីជនសង្ស័យថារងគ្រោះ និងបញ្ជាក់ប្រាប់ពីអ្នកដែលមានភារកិច្ច និងតួនាទីកំណត់អត្តសញ្ញាណ។

វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងផុសផុលពីសិក្ខាកាម និងមានការចែករំលែកអំពីបទពិសោធន៍ជួយជនរងគ្រោះ ។

 


   

Official Telegram NCCT Cambodia