កម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយជាស្ដ្រី (ក.ស.ក.ន.ស)

BY SOM SIVWIN

Published on 30 Jun, 2022

​​កម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយជាស្ដ្រី (ក.ស.ក.ន.ស) 

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០២២ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ      នៃគ្គលេខាធិការដ្ឋានគ.ជ.បជ បានចូលរួមក្នុងកម្មវិធី “យុទ្ធនាការនារីវ័យក្មេងឆ្ពោះទៅភាពជាអ្នកដឹកនាំ” ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រុមសភាជាតិកម្ពុជា នៃអ្នកនយោបាយជាស្ដ្រី (ក.ស.ក.ន.ស) សហការរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភារ មជ្ឈមណ្ឌលសភាអាស៊ី និងលេខាធិការដ្ឋាន (ក.ស.ក.ន.ស) ក្រោមអធិបតីភាពលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធាន ក.ស.ក.ន.ស  នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

កម្មវិធីយុទ្ធនាការនារីវ័យក្មេង ឆ្ពោះទៅកា្លយជាភាពជាអ្នកដឹកនាំ ជាគំនិតផ្តួចផ្តើមក្នុងគោលបំណងស្វែងរកការចូលរួមរបស់ក្មេងស្រីកាន់តែច្រើនក្នុងនយោបាយ ហើយទទួលបានការគាំទ្រដោយសភាសហគមន៍អឺរ៉ុបបានចាប់ផ្តើមដំបូងក្នុងខែតុលា ឆ្នាំ២០១៧ នៅប្រទេសម៉ាល់តា ដឹកនាំដោយលោកស្រី Marie Louise Coleiro-Preca ប្រធានាធិបតីប្រទេសម៉ាល់តា ។ចំណុចសំខាន់នៃយុទ្ធនាការនេះ គឺលើកកម្ពស់ការផ្សព្វផ្សាយតាមបណ្ដោញសង្គម ជាអាទិ៍ facebook, twitter, instagram និង Youtube ។ល។ ដើម្បីផ្ដល់ព័ត៌មានឱ្យមានលក្ខណៈទូលំទូលាយ និងបានដល់ក្មេងស្រីលើសកលលោក សំដៅបណ្ដុះគំនិតឱ្យក្មេងស្រីទាំងនោះមានក្តីសុបិន និងយកគម្រូតាមអ្នកនយោបាយ និងថ្នាក់ដឹកនាំជាស្ត្រីនៅលើពិភពលោក តាមរយៈការចែករំលែក និងណែនាំអំពីបទពិសោធន៍ជីវិតនយោបាយផ្ទាល់ខ្លួនរបស់អ្នកនយោបាយជាស្ត្រី ។ យុទ្ធនាការនេះមានការចូលរួមពីសំណាក់ ក្រុមការងារជាស្ត្រីក្នុងខេត្ត អ្នកគ្រូ និងសិក្សានុសិស្សជាស្ត្រីក្នុងខេត្តកំពង់ឆ្នាំងសរុបចំនួនប្រមាណ២៥០នាក់ ។   

 

         

       

     

                




   

Official Telegram NCCT Cambodia



Page generated in 0.0229 seconds, with 7 database query and 0 memcache.