កិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្ត បន្ទាប់ពីបានចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និងការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន (Meeting to conclude the result of trainings and its implementation on "Child protection and victim identification and abuse") ដែលប្រព្រឹត្តទៅនៅ សាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 23 May, 2022

កិច្ចប្រជុំបូកសរុបលទ្ធផល នៃការអនុវត្តបន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និង ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើ ជួញដូរមនុស្ស និងការរំលោភបំពាន (Meeting to conclude the result of trainings and its implementation on "Child protection and victim identification and abuse") ដែលប្រព្រឹត្តទៅនៅ សាលាខេត្តសៀមរាប

ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមជំនួយកិច្ចការ សហប្រតិបត្តិការជាតិ និងអន្តរជាតិ ដែលដឹកនាំដោយលោកជំទាវ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ក្រោមកិច្ចសហការជាមួយ អង្គការយូនីសេហ្វបានរៀបចំ កិច្ចប្រជុំ បូកសរុបលទ្ធផល នៃការអនុវត្ត បន្ទាប់ពីបានចូលរួម វគ្គបណ្ដុះបណ្ដាលស្ដីពី៖ កិច្ចការពារកុមារ និងការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើ ជួញដូរមនុស្ស និងការរំលោភបំពាន (Meeting to conclude the result of trainings and its implementation on "Child protection and victim identification and abuse") ដែលប្រព្រឹត្តទៅនៅ សាលាខេត្តសៀមរាប ក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

កិច្ចប្រជុំនេះបានផ្ដោតសំខាន់ទៅលើលទ្ធផលនៃការអនុវត្តចំណេះដឹងរបស់មន្ត្រី ដែលជាសិក្ខាកាម ដែលធ្លាប់បានឆ្លងកាត់ វគ្គបណ្ដុះបណ្ដាលនេះ កន្លងមក ទាំងតាមរយៈ ប្រព័ន្ធវីដេអូអនឡាញ និងតាមបណ្ដាខេត្តគោលដៅ ។ គួររំលឹកផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ ធ្លាប់បានធ្វើ តាមរយៈអនឡាញ កន្លងមក ដែលបានចែកចេញជា ៤ក្រុម ដែលមានសមាសភាព ថ្នាក់រាជធានី ខេត្ត ចូលរួមចំនួន ២៥រាជធានីខេត្ត មានអ្នកចូលរួមចំនួន ២២៤០រូប និង បានចុះបើកវគ្គដោយផ្ទាល់ ដល់ខេត្តគោលដៅចំនួន ៧ខេត្ត ជា៥វគ្គ មានអ្មកចូលរួម ២០២រូប ។ ក្រៅពីនោះ ក្រុមការងារក៏បានចុះទៅវាយតម្លៃការអនុវត្តក្រម សីលធម៌ និងនិតិវិធីប្រតិបត្តិនៅតាម មណ្ឌលចត្តាឡីស័ក ចំនួន១៩ខេត្ត បានរកឃើញនូវ បញ្ហាប្រឈមមួយចំនួន ។ សម្រាប់កិច្ចប្រជុំនាពេលនេះ បានផ្ដោតសំខាន់ ទៅលើកិច្ចពិភាក្សា បញ្ហាប្រឈម ដំណោះស្រាយ ផែនការ សំណូមពរ ជាពិសេសមន្ត្រី ដែលអនុវត្តផ្ទាល់នៅ មណ្ឌល ឬ ទីតាំងដែលត្រូវធ្វើចត្តាឡីស័ក ការកំណត់ ផែនការសកម្មភាព ដែលត្រូវអនុវត្តបន្ត និងកិច្ចពិភាក្សាអំពីបញ្ហា គ្រប់គ្រងលើលំហូរពលករ នៅតាមច្រកព្រំដែន ក៏ដូចជាការងារកំណត់ អត្តសញ្ញាណជនរងគ្រោះ ការផ្ដល់សេវា និង គ្រប់គ្រងករណី សំខាន់ទៅលើស្រ្តី និងកុមារជាជនរងគ្រោះ ។

សមាសភាពអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ  មន្ត្រីការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ នគរបាលអន្តោរប្រវេសន៍ មន្ត្រីមណ្ឌលសំចត ប៉ោយប៉ែត មន្ត្រីមណ្ឌលទទួល ពលករកំរៀង ក្រុមការងារជំនួយកិច្ចការ សហប្រតិបត្តិការជាតិ និង  អន្តរជាតិ នៃអគ្គលេខាធិការដ្ឋាន គជបជ និង តំណាងអង្គការយូនីសេហ្វ ។ សមាភាពមានពីខេត្តទាំង៤ រួមមាន សៀមរាប បន្ទាយមានជ័យ បាត់ដំបង និងឧត្ដរមានជ័យ ដែលមាន សមាសភាព ចូលរួមសរុបចំនួន ៤៧រូប (ស្រ្តី១៨រូប) ។

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (47 people attended) frontline officers from Siem Reap and Banteay Meanchey province to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration.

 

 


   

Official Telegram NCCT Cambodia