ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ

BY SOM SIVWIN

Published on 07 Apr, 2022

ពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ  

វិទ្យាស្ថានជាតិអប់រំ ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២២ នៅសាលសន្និបាតវិទ្យាស្ថានជាតិអប់រំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបើកពិធីផ្សព្វផ្សាយរបាយការណ៍ជាតិឆ្នាំ ២០២១ និងលើកទិសដៅការងារឆ្នាំ ២០២២ ស្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ ។ មានវត្តមាន អញ្ជើញចូលរួមក្នុងអង្គពិធីមាន ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នជាប្រធាននិង អនុប្រធាន​ សមាជិក នៃអន្តរក្រសួងជំនាញ របស់គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ សមាជិក សមាជិការ រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មាន លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ លោកជំទាវ អគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន ប្រធាននៃក្រុមជំនួយកិច្ចការទាំង៦ មន្រ្តីបច្ចេកទេស មន្ត្រីរបាយការណ៍  មន្រ្តីក្រោមឱវាទ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ឯកឧត្តម លោកជំទាវ អភិបាល អភិបាលរងជាប្រធាន គ.ខ.ប.ជ និងប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ នៃគណៈអភិបាលរាជធានី-ខេត្តទាំង ២៥ លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត កុងស៊ុល និងតំណាងបេសកកម្មនៃបណ្តាប្រទេសជាមិត្តប្រចាំនៅកម្ពុជា ជាប្រធាន ឬតំណាងអង្គការសហប្រជាជាតិ អង្គការអន្តរជាតិ អង្គការសង្គមស៊ីវិល ដែលកំពុងធ្វើសកម្មភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធជាច្រើនរូប សរុបប្រមាណ ៣៥០នាក់ ។

គួររំលឹកផងដែរ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តែងតែបានរៀបចំកម្មវិធីបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ដើម្បីជូនជ្រាប អំពីស្ថានភាព និងព្រឹត្តិការណ៍ទូទៅ ដែលប្រែប្រួលពីមួយឆ្នាំទៅមួយឆ្នាំ ហើយដែលជះឥទ្ធិពលដល់ការងារប្រឆាំងការជួញដូរមនុស្ស ល្បិចកលថ្មីៗនៃជនល្មើសជួញដូរមនុស្ស ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធជាតិ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់រូបភាព ដែលមានទាំងសកម្មភាពបង្ការទប់ស្កាត់ ការបង្ក្រាប ការសង្គ្រោះ និងកិច្ចការពារជនរងគ្រោះ ការផ្តន្ទាទោស និងកិច្ចសហការដ៏ទូលំទូលាយ ពីថ្នាក់ជាតិដល់មូលដ្ឋាន និងរហូតដល់អន្តរជាតិ។ គណៈកម្មាធិការជាតិ គ.ជ.ប.ជ បានខកខាននៅការប្រារព្ធពិធីផ្សព្វផ្សាយជាទ្រង់ទ្រាយធំនេះអស់រយៈពេល២ឆ្នាំមកហើយ  ដោយសារការរាតត្បាតនៃជំងឺឆ្លងដ៏កាចសាហាវ លើមនុស្ស សត្វ ជាពិសេសជំងឺកូវីដ-១៩ ដែលកំពុងតែបំប្លែងទៅជាមេរោគថ្មីៗ ក៏កាន់តែបង្កគ្រោះថ្នាក់ខ្លាំងឡើងៗ ដល់ជីវិតមនុស្ស និងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ។

ក្រោយពីបានស្តាប់មតិស្វាគមន៍ និងសេចក្តីរាយកាណ៍សង្ខេបនូវរបាយការណ៍បូកសរុបសកម្មភាពឆ្នាំ២០២១  របស់លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍គ.ជ.ប.ជ ជូនដល់អង្គពិធីរួចមក សម្តេចក្រឡាហោម ប្រធានគ.ជ.ប.ជ បានអញ្ជើញផ្តល់កិត្តិយស ថ្លែងមតិចាប់អារម្មណ៍ និងសុន្ទរកថា  នៅក្នុងអង្គសន្និបាត៖ សម្តេចក្រឡាហោមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈ​កម្មាធិ​កា​រ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន ២២ក្រសួងស្ថាប័នជាសមាជិក និងដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ តែងតែរួមសហការគ្នាយ៉ាងរលូន ខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សបានយ៉ាងល្អប្រសើរ ។ សម្តេចបាន​ កោតសរសើរផងដែរ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អង្គការដៃគូជាតិ និងអន្តរជាតិទាំង​ឡាយ ដែលបានចូលរួម គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅរួម គឺការបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស រួមទាំងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងដ៏កាចសាហាវ កូវីដ-១៩នេះ ។

សម្តេចបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃប្រទេសជាមិត្តដែលតែង  ផ្តល់នូវកិច្ចសហការ និងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកាលៈទេសៈលំបាក និងបានជួយ ផ្តល់នូវជំនួយជាថ្នាំសង្កូវ សម្ភារឧបទ្ទេសន៍វិទ្យាសាស្រ្តសុខាភិបាល និងវ៉ាក់សាំងយ៉ាងច្រើនលើសលប់មកកម្ពុជាដើម្បីចាក់ជូនប្រជាពលរដ្ឋកម្ពុជា ចាប់ពីអាយុ បីឆ្នាំឡើងទៅ និងជូនជនបរទេសដែលចូលមក និងធ្វើការនៅ  កម្ពុជា គ្រប់ដូស និងឈានដល់ដូសជំរុញដោយឥតគិតថ្លៃ រហូតទាល់តែកម្ពុជា អាចការពារ និងរក្សាបានសុវត្ថិភាព និងវិលមករកប្រក្រតីភាពពេញលេញយ៉ាងល្អប្រសើរ ។ មិនតែប៉ុណ្ណោះ ប្រទេសជាមិត្ត នៅតែផ្តល់  ការជឿទុកចិត្ត និងផ្តល់ជំនួយសម្រាប់ការកែលម្អ និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំ សម្រាប់ជាមូលដ្ឋានធ្វើឲ្យសម្រេចគោលដៅសេដ្ឋកិច្ច តាមការគ្រោងទុក និងបានអនុញ្ញាតឲ្យអ្នកវិនិយោគទុន ដាក់វិនិយោគលើគ្រប់វិស័យ បង្កើតការងារ និងមុខរបរ ជូនប្រជាពលរដ្ឋកម្ពុជាបានយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ។

ទន្ទឹមនឹងនេះ សម្តេចក៏បានថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ ដែលតែងតែចូលរួមគាំទ្រ និងអនុវត្តនូវវិធានការទាំងឡាយ ដែលរាជរដ្ឋាភិបាលបានកំណត់ រហូតទទួលបានជោគជ័យតាមការគ្រោងទុក ។ សូមថ្លែងអំណរគុណ ដល់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា ជាពិសេស អង្គការ WHO, IOM, UNDP, UNICEF, UNFPA, FAO, ILO, IJM, Caritas Switzerland, អង្គការ ASEAN ACT, វិនរ៉ក់, USAID, អង្គការ អេរិក្ស ERIC        អង្គការសម្ព័ន្ធចាប់ដៃ អង្គការ A21 អង្គការហាហ្គាអន្តរជាតិ និងអង្គការអន្តរជាតិដទៃទៀតជាច្រើនដែលខ្ញុំមិនបាន រៀបរាប់ឈ្មោះអស់ ដែលជាដៃគូអភិវឌ្ឍន៍អន្តរជាតិ នៅកម្ពុជា ដែលបានសហការ និងផ្តល់ការគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា និងជួយគាំទ្រដល់អង្គការសង្គមស៊ីវិល​ ជាដៃគូក្នុងស្រុក ដែលតែងតែនាំគ្នា ខិតខំរួមដៃគ្នា ពុះពារឧបសគ្គ ដោះស្រាយបញ្ហាគ្រប់គ្រាដែលមាន  ទុក្ខលំបាក ។   សម្តេចបានគូសបញ្ជាក់ផងដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខ្ញុំសូមថ្លែងអំណរគុណ និងសូមវាយតម្លៃខ្ពស់ ចំពោះក្រសួងសុខាភិបាល ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ ក៏ដូចជាគ្រប់ក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាលកម្ពុជា កងកម្លាំងគ្រប់ប្រភេទ និងរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ទាំងនៅបណ្តាខេត្តជាប់ព្រំដែន ទាំងខេត្តខាងក្នុងប្រទេស អ្នកដឹកនាំ និងបព្វជិតសាសនាគ្រប់និកាយនៅកម្ពុជា ដែលតែងតែបានឯកភាពគ្នាជាធ្លុងមួយ រួមគ្នាអនុវត្តគោលការណ៍ វិធានការនានាដែលរាជរដ្ឋាភិបាលបានដាក់ចុះ ខិតខំពុះពារគ្រប់ឧបសគ្គ     ការលំបាក ភាពប្រឈម និងហ៊ានលះបង់ទាំងធនធាន កម្លាំងកាយ ចិត្ត ស្មារតី ប្រកបដោយភាពច្នៃប្រឌិត ធ្វើសកម្ម​ភាពដូចភ្លៀងរលឹម ក្នុងគោលដៅបង្ការទប់ស្កាត់ ការពារ និងទ្រទ្រង់ជីវភាពប្រជាពលរដ្ឋ ប្រកបដោយស្មារតីមនុស្សធម៌ សង្គហធម៌ លើកស្ទួយសិទ្ធិមនុស្សដោយតម្កល់ជីវិតមនុស្សជាសំខាន់ ។

 

សម្តេចបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈ​កម្មាធិ​កា​រ​ជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលមាន ២២ក្រសួងស្ថាប័នជាសមាជិក និងដែលមានរចនាសម្ព័ន្ធតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ តែងតែរួមសហការគ្នាយ៉ាងរលូន ខិតខំប្រឹងប្រែងរិះរកគ្រប់មធ្យោបាយ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្សបានយ៉ាងល្អប្រសើរ ។ ខ្ញុំក៏សូមកោតសរសើរផងដែរ ដល់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា អង្គការដៃគូជាតិ និងអន្តរជាតិទាំង​ឡាយ ដែលបានចូលរួម គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងគោលដៅរួម គឺការបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរមនុស្ស រួមទាំងការប្រយុទ្ធប្រឆាំងនឹងការរាតត្បាត នៃជំងឺឆ្លងដ៏កាចសាហាវ កូវីដ-១៩នេះ ។ ឆ្លៀតក្នុងឱកាសនេះសម្តេចបាន លើកទឹកចិត្តដល់គ្រប់ក្រសួងស្ថាប័ន ក្នុងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អង្គការដៃគូក្នុងស្រុក និងអន្តរជាតិសូមបន្តសហការគ្នា ដើម្បីបន្តរិះរកនូវវិធានការគន្លឹះនានា និងរួមសហការគ្នាជាធ្លុងមួយ ធ្វើសកម្មភាពឲ្យកាន់តែខ្លាំងក្លាក្នុងការ «បង្ការ បង្ក្រាប ផ្តន្ទាទោស   សង្គ្រោះ ការពារ ដើម្បីព្រះរាជាណាចក្រកម្ពុជាគ្មានអំពើជួញដូរមនុស្ស» និងរួមចំណែកក្នុងការ រក្សាស្ថិរភាព សន្តិសុខនិងសុវត្ថិភាពសង្គម និងកាត់បន្ថយឈានទៅលុបបំបាត់នូវភាពរងគ្រោះ ដែលបង្កដោយអំពើជួញដូរមនុស្ស​គ្រប់ទម្រង់ លើមនុស្ស គ្រប់ភេទ គ្រប់វ័យ ជាពិសេសស្រ្តី កុមារ និងយុវវ័យ ទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងលើប្រជាជនកម្ពុជានៅក្រៅប្រទេស ដើម្បីជាឱកាសពង្រឹងនិងពង្រីកធនធានមនុស្សក្នុងសង្គម ឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ជាតិ តាមការគ្រោងទុក ។

សម្តេចក្រឡាហោម ប្រធានគ.ជ.ប.ជ បានអំពាវនាវដល់អាជ្ញាធរ កម្លាំងសមត្ថកិច្ច និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ សូមខិតខំបំពេញភារកិច្ចឲ្យបានល្អ តាមមុខការដែលខ្លួនទទួលខុសត្រូវ ខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់ កុំបំពាន កុំបង្កើតបញ្ហា និងការលំបាកបន្ថែមឲ្យប្រជាពលរដ្ឋ និងខិតខំធ្វើខ្លួនជាមន្រ្តីល្អសម្រាប់ប្រទេសជាតិ ទោះបីប្រទេសយើង មានស្ថានភាពធូរស្រាលពីការឆ្លង និងចម្លង កូវីដ ១៩​ហើយក៏ដោយ ក៏ខ្ញុំសូមអំពាវនាវទៅកាន់បងប្អូនជនរួមជាតិ សុំបន្តប្រកាន់ខ្ជាប់ វិធានការ បីកុំ បីការពារ ដើម្បីសេចក្តីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកជុំវិញខ្លួនពីមេរោគឆ្លងគ្រប់ប្រភេទ ដែលបំប្លែងថ្មី ។

ជាចុងបញ្ចប់សម្តេចក៏បានផ្តល់កិត្តិយសចែកជូននូវប័ណ្ណសរសើរ របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជូន ឯកឧត្តម ​លោកជំទាវ ជារដ្ឋមន្រ្តី រដ្ឋលេខាធិការ តំណាងអន្តរក្រសួង ស្ថាប័ន ជាអនុប្រធាន គ.ជ.ប.ជ ឯកឧត្តម លោកជំទាវ ជាប្រធាន គ.ខ.ប.ជ និងជាអភិបាល អភិបាលរង រាជធានីខេត្ត ថ្នាក់ក្រោមជាតិ និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ផងដែរ ។

 

 

 

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0148 seconds, with 7 database query and 0 memcache.