សិក្ខាសាលាកែសម្រួលសៀវភៅគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដើម្បីផ្តល់សេវាសមស្រប លើកទី២

BY SOM SIVWIN

Published on 21 Feb, 2022

សិក្ខាសាលាកែសម្រួលសៀវភៅគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដើម្បីផ្តល់សេវាសមស្រប លើកទី២

សណ្ឋាគារសាន់វ៉េភ្នំពេញ ៖ ព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានសហការជាមួយអង្គការ Asian ACT រៀបចំអង្គសិក្ខាសាលាកែសម្រួលសៀវភៅគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះដើម្បីផ្តល់សេវាសមស្រប លើកទី២  ក្រោមអធិបតីភាពឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអនុប្រធានក្រុមការងារការពារជនរងគ្រោះគ.ជ.ប.ជ លោកជំទាវ សួស រដ្ឋាវី អនុរដ្ឋលេខាធិការក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជនកីឡា និងជាអនុប្រធានក្រុមការងារបង្ការទប់ស្កាត់ គ.ជ.ប.ជ  ឯកឧត្តម សុន ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ គ.ជ.ប.ជ លោកស្រី Nurul Qoiriah នាយកផ្នែកបរិយាប័ន្ន នៃកម្មវិធី Asian ACT ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអគ្គលេខាធិការរង ទីប្រឹក្សា ប្រធានលេខាធិការដ្ឋាន ប្រធាន/អនុប្រធាននៃក្រុមជំនួយកិច្ចការ នាយការិយាល័យ និងមន្រ្តី របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោក លោកស្រីពីតំណាង ស្ថាប័ន ពាក់ព័ន្ធ ពីខាងយុត្តិធម៌ ការពារផ្លូវច្បាប់ ខាងអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន តំណាងពីអង្គការដៃគូរអភិវឌ្ឍ ដែលអនុវត្តការងារការពារសិទ្ធិជនរងគ្រោះ និងផ្តល់សេវាសង្គ្រោះបឋម តំណាងពីមណ្ឌលសំចត របស់នាយកដ្ឋានការពារជនរងគ្រោះ ក្រសួងសង្គមកិច្ច ។

គួររំលឹកផងដែរថា គោលការណ៍ណែនាំស្តីពីការកំណត់អត្តសញ្ញាណបឋមជនរងគ្រោះ ដើម្បីផ្តល់សេវាសមស្របដល់ជនរងគ្រោះ ដែលចុះហត្ថលេខាប្រកាសដាក់ឲប្រើប្រាស់ និងអនុវត្ត ដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគ.ជ.ប ជ ក្នុងគោលបំណងដើម្បីធានានូវការគោរពសិទ្ធិជនរងគ្រោះ ឲ្យអាចទទួលបានសេវាចាំបាច់ ស្រ ច្បាប់ ដែលជាតម្រូវការជាក់ស្តែងបន្ទាន់ ផ្អែកលើវ័យ យេនឌ័រ មុននឹងឈានទៅទទួលបាននៅការដោះស្រាយតាមផ្លូវច្បាប់ ការផ្តល់សេវា ស្តារសម្បទា និងសេវាសង្គមផ្សេងៗទៀត។ មានមតិចាប់អារម្មណ៍បើកក្នុងអង្គសិក្ខាសាលា ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានគូសបញ្ជាក់ថា គោលការណ៍ណែនាំ កំណត់អត្តសញ្ញាណនេះ មានរយៈពេល៦ ឆ្នាំហើយ ចាប់តាំងពីថ្ងៃប្រកាសដាក់ឲ្យអនុវត្ត គឺដល់ពេលដែលត្រូវកែសម្រួលលើខ្លឹមសារ និងព័ត៌មានមួយចំនួន ដើម្បីជាការធ្វើបច្ចុប្បន្នភាពឲ្យត្រូវទៅតាមស្ថានភាពថ្មីៗជាក់ស្តែង ដែលជនសង្ស័យរងគ្រោះ និងជនរងគ្រោះត្រូវការបន្ទាន់។

នៅរសៀលថ្ងៃដដែល នៅសណ្ឋាគារសាន់វ៉េភ្នំពេញ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពបិទកម្មវិធី សិក្ខាសាលាកែសម្រួលសៀវភៅគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ ដើម្បីផ្តល់សេវាសមស្រប លើកទី២ ៕

 

 

 




   

Official Telegram NCCT Cambodia



Page generated in 0.0138 seconds, with 7 database query and 0 memcache.