ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី«ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ជាមួយរដ្ឋបាលខេត្តបាត់ដំបង

BY SOM SIVWIN

Published on 18 Feb, 2022

ពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី«ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ជាមួយរដ្ឋបាលខេត្តបាត់ដំបង

បាត់ដំបង៖ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោកជំទាវឧ/ឯកវេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី «ការកំណត់អត្តសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប» ជាមួយរដ្ឋបាលខេត្តបាត់ដំបង ដោយមានកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និងអង្គការវីនរ៉ក់ ដែលមានលោក Mark Taylor ប្រធានគំរោងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅកម្ពុជានៃអង្គការWinrock និងសហការី លោកឧ/ឯក លី តុងហ៊ុយ ជាអគ្គលេខាធិការរង លោកជំទាវឧ/ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង លោកឧ/ទោរ៉នសុភក្រ័វឌ្ឍនា ជាប្រធាន ក្រុមជំនួយកិច្ចការបង្ការទប់ស្កាត់ និងមន្ត្រី របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានការអញ្ជើញចូលរួម ជាសិក្ខាកាមមកពីស្រុកកំរៀង នៃខេត្តបាត់ដំបងរួមមាន ប្រធានគ.ក.ស.ក អភិបាលរងស្រុក ឃុំ មន្រ្តីទទួលបន្ទុកកិច្ចការនារីឃុំ គ.ក.ន.ក នាយកសាលា សង្គមកិច្ច សិក្ខាមចូលរួម ៣០នាក់។

វគ្គបណ្តុះបណ្តាលស្តីពីការកំណត់អត្តសញ្ញាណជនរងគ្រោះ មានគោលដៅជំរុញអនុវត្តគោលការណ៍ ណែនាំស្តីពីបែបបទ និងនីតិវិធីនៃការកំណត់ អត្តសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ដើម្បីផ្តល់សេវាសមស្រប ដើម្បីឱ្យជនរងគ្រោះទទួលបានសេវាបឋម ចាំបាច់ បន្ទាន់ និងអាចបន្តជួយគាំទ្រផ្តល់កិច្ចការពារ តាមរយៈសេវាបញ្ជូន ទៅគោលដៅ ផ្តល់សេវា ជាក់លាក់។ វគ្គបណ្តុះបណ្តាលនេះផងដែរ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យអ្នកមានភារកិច្ច កំណត់អត្តសញ្ញាណជនរងគ្រោះ យល់បានច្បាស់ ពីនីតិវិធី និងអាចប្រើប្រាស់ បែបបទដែលពាក់ព័ន្ធ ក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណជនរងគ្រោះ យល់ដឹងអំពី ច្បាប់ និងអាចសន្និដ្ឋានជាបឋម ដោយភាពប្រាកដប្រជា ដើម្បីទទួលបានលទ្ធផល និងពត៌មានត្រលប់ស្តីពី ការប្រើប្រាស់បទដ្ឋាននានា ភាពប្រឈម និងចំនុចខ្វះខាតនៃការ ណែនាំក្នុងការអនុវត្ត ដើម្បីកែលម្អ បង្កើនប្រសិទ្ធភាពការងារ ក្នុងការផ្តល់ សេវាបឋមជូនដល់ជនរងគ្រោះ។


   

Official Telegram NCCT Cambodia