វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន

BY SOM SIVWIN

Published on 17 Feb, 2022

វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយ ក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ

បាត់ដំបង៖ ថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំផ្នែកបណ្ដុះបណ្ដាលបន្តមន្ទីសុខាភិបាល ខេត្តបាត់ដំបង លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុកក្រុមជំនួយកិច្ចការសហប្រតិបត្តិការអន្តរជាតិ បានសហការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និងការកំណត់អត្ដសញ្ញាណជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” ដែលកម្មវិធីបើកវគ្គបណ្ដុះបណ្ដាលបានប្រព្រឹត្តិទៅក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ  និងកម្មវិធីបិទវគ្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្រ្តៃយ៍គ.ជ.ប.ជ ។

វគ្គបណ្ដុះបណ្ដាលនេះកើតឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយ ក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ ក្នុងគោលបំណង ផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ និងពង្រឹងសមត្ថភាព ជូនមន្ត្រីអនុវត្តផ្ទាល់នៅមូលដ្ឋាន សរុបចំនួន ៣៥រូប (ស្រី១១រូប) អញ្ជើញពី ស្រុកថ្មគោល ស្រុករតនៈមណ្ឌល នៃខេត្តបាត់ដំបង និងក្រុងសិរីសោភ័ណ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកស្វាយចេក និងស្រុកថ្មពួក នៃខេត្តបន្ទាយមានជ័យ ក្នុងចំណោមអ្នកចូលរួមសរុប ៤៤រូប (ស្រី១៩រូប) ក្នុងការកំណត់អត្តសញ្ញាណជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ ការបញ្ជូនករណីកុមាររងគ្រោះ និងងាយរងគ្រោះទៅកាន់សេវាសមស្រប ដើម្បីធានាការការពារ និងសុខមាលភាពរបស់កុមារដែលទទួលរងផលប៉ះពាល់ពីចំណាកស្រុក។ អញ្ជើញចូលរួមជាគ្រូឧទ្ទេសមាន ឧត្តមសេនីយទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង, លោកឧត្តមសេនីយត្រី អ៊ិន មាន ប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិនិងអន្តរជាតិ, លោកឧត្ដមសេនីយ៍ទោ កែវ ផល្លា ប្រធានក្រុមជំនួយកិច្ចការយុត្តិធម៌, លោកស្រីវេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាល, លោកស្រី ចាន់ កញ្ញា មន្រ្តីកិច្ចការពារកុមារ, លោក ភួង សិទ្ធីគ្រូបង្គោលសង្គមកិច្ចខេត្ត និង លោកស្រី ផន ចាន់វាសនា អ្នកប្រឹក្សាចិត្តសាស្រ្ត អង្គការ TPO, និងសមាភាពចូលរួម រួមមាន លោកជំទាវក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យទទួលបន្ទុកកិច្ចការនារីនិងកុមារ លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង លោកជំទាវអភិបាលរងនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានមន្ទីរពេទ្យស្រុក មណ្ឌលសុខភាពប្រតិបត្តិ អធិការរង មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថ ប្រធានការិយាល័យសង្គមកិច្ច នាយរងផ្នែគយុត្តិធម៌អ.ហ អភិបាលរងក្រុង អភិបាលរងស្រុក ប្រធានមន្ទីរកិច្ចការនារី ប្រធានការិយាល័យកិច្ចការនារី ប្រធានការិយាល័យសង្គមកិច្ច អនុប្រធានមណ្ឌលចត្តាឡីស័ក មេបញ្ជាការរងវរៈព្រំដែន។

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (44 people attended) frontline officers  from Batdambong and Banteay Meanchey province to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration.

 




   

Official Telegram NCCT Cambodia



Page generated in 0.0128 seconds, with 7 database query and 0 memcache.