លោកជំទាវ ឧ.ឯក វេជ្ជ ប៉ុណ្ណ សំខាន់ បានចូលរួមកិច្ចប្រជុំពិភាក្សាលើកចុងក្រោយលើផែនការអនុវត្តយុទ្ធសាស្ត្រ ស្តីពីយុទ្ធនាការគ្រួសាររឹងមាំដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារ ចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា Cambodia PROTECT ២០២៥-២០២៨
BY SOM SIVWINPublished on 05 May, 2025
សណ្ឋាគារសាន់អេនម៉ូន រីវើសាយ៖ ព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ឧត្តមសេនីយ៍ឯក វេជ្ជបណ្ឌិត ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ អមដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក លី តុងហ៊ុយ អគ្គលេខាធិការរងគ.ជ.ប.ជ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើកចុងក្រោយលើផែនការអនុវត្តយុទ្ធសាស្ត្រ ស្តីពីយុទ្ធនាការគ្រួសាររឹងមាំដើម្បីបញ្ចប់អំពើហិង្សាលើកុមារ និងទប់ស្កាត់ការបំបែកកុមារ ចេញពីគ្រួសារដោយមិនចាំបាច់នៅកម្ពុជា Cambodia PROTECT ២០២៥-២០២៨ ក្រោមអធិបតីភាព លោកជំទាវ ញ៉េប សុភាព រដ្ឋលេខាធិការក្រសួងសង្គមកិច្ច កិច្ចប្រជុំពិក្សានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងពាក់ព័ន្ធ និងអង្គារដៃគូនានា សរុបចំនួន៣៤រូប ស្រី១១រូប ។