អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សាការរៀបចំកម្មវិធីអន្តរសាសនាលើកទី៦ សម្រាប់ឆ្នាំ២០២២

BY SOM SIVWIN

Published on 28 Jul, 2022

អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំពិភាក្សាការរៀបចំកម្មវិធីអន្តរសាសនាលើកទី៦ សម្រាប់ឆ្នាំ២០២២

 

 

សាលប្រជុំក្រសួងមហាផ្ទៃ :  នៅរសៀលថ្ងៃព្រហស្បត៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦  ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ឯកឧត្តម ញឹក វណ្ណារ៉ា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច ឯកឧត្តមស្រី សួន រដ្ឋលេខាធិការក្រសួងវប្បធម៌ លោកជំទាវ តាំង វួចឆេង រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានចូលរួមគណៈអធិបតី នៅក្នុងកិច្ចប្រជុំពិភាក្សាការត្រៀមរៀបចំកម្មវិធីអន្តរសាសនាលើកទី៦ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ នៅក្នុងកិច្ចប្រជុំនោះមានសមាសភាពចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីក្រសួង ស្ថាប័នពាក់ព័ន្ធរួមមាន តំណាងពីក្រសួងធម្មការ សាសនា  ក្រសួងវប្បធម៍ ក្រសួងយុត្តិធម៍ ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងពត៍មានតំណាងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសូងកិច្ចការនារី ក្រសួងអប់រំ ក្រសួងសង្គមកិច្ច ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ មានលោកជំទាវអគ្គលេខាធិការ អគ្គលេខាធិការរង ប្រធានលេខាធិការដ្ឋាន មន្រ្តីពាក់ព័ន្ធរបស់លេខាធិការដ្ឋានគ.ជ.ប.ជ  តំណាងសាសនាធំៗទាំងបួន មានតំណាងសាសនាព្រះពុទ្ធ តំណាងសាសនាគ្រីស្ទ កាតូលិក ប្រូតេស្តង់ តំណាងសាសនាឥស្លាម តំណាងពីអង្គការទីភ្នាក់ងារដៃគូរជាតិ និងអន្តរជាតិ  អង្គការការីតាសកម្ពុជា, អង្គការAIM អង្គការចាប់ដៃ អង្គការHope of Justice អង្គការហាហ្គា មូលនីធិ អន្តរជាតិ តំណាងពីស្ថានីយ៍ទូរទស្សន៍បាយ័ន តំណាងពីសាលារាជធានីភ្នំពេញ មានចំនួនអ្នកចូលរួមប្រជុំសរុប ៥៨រូប។

 

 

គួររំលឹកផងដែរ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំវេទិកានេះបានចំនួន៥លើករួចមកហើយចាប់តាំងពីឆ្នាំ២០១៧កន្លងមក ដោយឡែកវេទិការនេះត្រូវបានខកខាន នៅឆ្នាំ២០២០ និងឆ្នាំ២០២១ គឺជាពេលវេលាដែលរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជាន់ថ្នាក់ បានជួបនូវបញ្ហាប្រឈម ដែលបង្កឡើងដោយការរីករាលដាលជម្ងឺកូវីត១៩ និងមេរោគបំលែងខ្លួនថ្មី ដែលគ.ជ.ប.ជ មិនបានរៀបចំនូវកម្មវិធីជួបជុំទ្រង់ទ្រាយធំឡើយ តែបានរៀបចំជាបទយកការណ៍ និងការផ្សព្វផ្សាយជាទម្រង់វីដែអូ ដែលទទួលបានការអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោរ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា   ។

គោលបំណងនៃការរៀបចំកិច្ចប្រជុំពិភាក្សានេះឡើង គឺដើម្បីស្នើសុំសាមាជិកអង្គប្រជុំ ចូលរួមជាមិតិយោបល់ និងដើម្បីផ្តល់ធាតុចូលសំខាន់ៗបន្ថែមទៀតផងដែរ សម្រាប់កម្មវិធីវេទិការអន្តរសាសនាដែលនឹងប្រារព្ធឡើងនាពេលខាងមុខនេះ។ វេទិការអន្តរសាសនា គឺជាមធ្យោបាយមួយដើម្បីជួយធ្វើការផ្សព្វផ្សាយ ឲបានជ្រួតជ្រៀបដល់ប្រជាពលរដ្ឋនិងកាត់បន្ថយរាល់សកម្មអំពើជួញដូរមនុស្ស ការធ្វើអាជ៏វកម្ម ផ្លូវភេទ និង កុមារ បង្ហាញនូវភាពសុខដុមរមនា នៃសាសនាកម្ពុជាដែលតែងតែឯកភាព សហការ គាំទ្រគ្នាទៅវិញទៅមកដោយភាពទន់ភ្លន់មិនមានទំនាស់ មិនប្រទូស្តសារាយគ្នា មិនបង្កឲ្យមានការបែកបាក់ និងមហន្តរាយក្នុងសង្គម ផ្ទុយទៅវិញ ភាពសុខដុមរមនានៃសាសនា បានដើរតួជាគន្លឹះក្នុងការកសាងនូវសន្តិភាពផ្លូវចិត្តរបស់បុគ្គល និងសន្តិសុខក្នុងសង្គម ព្រមទាំងជួយពង្រឹងស្មារតីមនុស្សគ្រប់រូបឲ្យរឹងប៉ឹង រួមគ្នាតស៊ូ ជម្នះនឹងការញុះញង់ អូសទាញដែលជាល្បិចកលឧក្រិដ្ឋជនជួញដូរមនុស្ស ៕


   

Official Telegram NCCT Cambodia