ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនិងក្រុមការងាររបស់អង្គការ UNFPA បានអញ្ជើញចុះទស្សនកិច្ច និងត្រួតពិនិត្យការងារ នៅច្រកទ្វារតំបន់សំខាន់ៗ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ

BY SOM SIVWIN

Published on 16 Jun, 2022

ថ្នាក់ដឹកនាំរបស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ រួមនិងក្រុមការងាររបស់អង្គការ UNFPA បានអញ្ជើញចុះទស្សនកិច្ច និងត្រួតពិនិត្យការងារ នៅច្រកទ្វារតំបន់សំខាន់ៗ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ

 

 

ព្រំដែនកម្ពុជា-ថៃ៖ ចាប់ពីថ្ងៃទី១៤-១៦ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ រួមនិងថ្នាក់ដឹកនាំ មន្រ្តីរបស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ ក្រុមការងាររបស់អង្គការ យូអិនអេហ្វភីអេ UNFPA បានចុះទស្សនកិច្ច និងត្រួតពិនិត្យការងារ នៅច្រកទ្វារតំបន់សំខាន់ៗ ក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ។ គោលបំណងនៃទស្សនៈកិច្ចនេះគឺដើម្បីពង្រឹង គុណភាពការងារ ព្រមទាំងផ្តល់ឪកាសដល់អង្គការ UNFPA ដែលជាដៃគូ ធ្វើការវាយតម្លៃដើម្បីផ្តល់ការគាំទ្រតាមរយៈគម្រោងរបស់ខ្លួនផងដែរ។ នៅក្នុងកិច្ចជំនួបសំណេះសំណាល លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើ ឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ក្នុងការគ្តប់គ្រងទិន្នន័យ ប្រជាពលរដ្ឋ ជាពិសេសពលករដែលឆ្លងដែនទៅប្រទេសថៃ ដើម្បីបង្ការ ទប់ស្កាត់ ការជួញដូរមនុស្ស និងការកេងប្រវ័ញ្ចគ្រប់រូបភាព ។

- ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវបានដឹកនាំក្រុមការងារចុះទៅ មណ្ឌលទទួលពលករកំរៀងច្រកអន្តរជាតិដូង និងច្រកអន្តរជាតិភ្នំដី ដែលស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលបានអញ្ជើញអមដំណើរដោយ លោកជំទាវ កែវ ដាណា អភិបាលរង ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តបន្ទាយមានជ័យ លោក លឹម ទិត្យ តំណាងអង្គការ UNFPA លោកគឿន សត្យា អភិបាលស្រុកកំរៀង លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង គ.ជ.ប.ជ លោកស្រី វរសេនីយ៍ទោ ថោង សុវត្តីអនុប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ លោកលោកអនុសេនីយ៍ឯក រ៉ន សុភ័ក្ត្របញ្ញា នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ។ បន្ទាប់ពីបានត្រួតពិនិត្យរួចមក លោកជំទាវក៏បានបន្តដំណើរទៅច្រកអន្តរជាតិអូរស្មាច់ ដែលស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ដែលបានអញ្ជើញអមដំណើរដោយ លោកជំទាវ មុំ ពុទ្ធីតា អភិបាលរង និង ជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តឧត្ដរមានជ័យ លោក លឹម ទិត្យ តំណាងអង្គការ UNFPA លោកស្រី វរសេនីយ៍ទោ ថោង សុវត្តីអនុប្រធានក្រុមជំនួយកិច្ចការសហប្រតិបត្តិការជាតិ និងអន្តរជាតិ លោកលោកអនុសេនីយ៍ឯក រ៉ន សុភ័ក្ត្របញ្ញា នាយរងការិយាល័យ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ។

 

- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ លោកជំទាវ បានអញ្ជើញបន្តដំណើរ ទស្សនកិច្ចនៅច្រកតំបន់បឹងត្រកួន ស្ថិតក្នុង ស្រុកថ្មពួក និងច្រកអូរបីជាន់ ស្ថិតក្នុង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ អញ្ជើញចូលរួម ក្នុងដំណើរទស្សនកិច្ច នៅច្រកបឹងត្រកួន មានក្រុមការងារនៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ និង ក្រុមការងារ លោកអនុសេនីយ៍ឯក ឡូយ វីរៈ នាយប៉ុស្តិ៍ត្រួតពិនិត្យ ច្រកទ្វារតំបន់ បឹងត្រកួន នៃវរសេនាតូច នគរបាលការពារ ព្រំដែនគោកលេខ ៨០៧ ព្រមទាំង មន្ត្រីពាក់ព័ន្ធ។ បន្ទាប់ពីទស្សនកិច្ចនៅច្រកទ្វារ តំបន់បឹងត្រកួន ស្រុកថ្មពួក រួចមក លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ បានអញ្ជើញបន្តដំណើរ ទៅច្រកទ្វារ តំបន់អូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងដំណើរ ទស្សនកិច្ចនេះ លោកជំទាវ និង ក្រុមការងារ ក៏បានទទួលបដិសណ្ឋារកិច្ច ដោយ លោកវរសេនីយ៍ត្រី អ៊ួន សេង មេបញ្ជាការរងកងការពារលេខ៥០៣ ប្រធាន ច្រករបៀង ឃុំអូរបីជាន់  លោកអនុសេនីយ៍ឯក ឌិន សុខេង នាយរង អាវុធហត្ថស្រុកអូរជ្រៅ លោកវរសេនីយ៍ទោ ម៉ាន់ ធី អធិការរង ស្រុកអូរជ្រៅ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ផងដែរ។ បន្ទាប់ពីទស្សនកិច្ចនៅ ច្រកទ្វារតំបន់ អូរបីជាន់ ស្រុកអូរជ្រៅ រួចមក លោកជំទាវ បានបន្តដំណើរទៅច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នៅក្នុងដំណើរទស្សនកិច្ចនេះ លោកជំទាវ និង ក្រុមការងារ ក៏បានទទួលបដិសណ្ឋារកិច្ចដោយ ឯកឧត្តម  ង៉ោ ម៉េងជ្រួញ អភិបាលរង ខេត្តបន្ទាយមានជ័យ លោកស្រី ហេង សុភ័ក្ត្រ អភិបាលរង ក្រុងប៉ោយប៉ែត លោក នង ធឿន អភិបាលរង ស្រុកអូរជ្រៅ លោកនាង លីណា នាយរងរដ្ឋបាល ស្រុកម៉ាឡៃ លោកវរសេនីយ៍ទោ នួន ច័ន្ទសុភ័ក្រ នាយរងប៉ុស្តិ៍ស្តីទី នគរបាលអន្តោប្រវេសន៍ លោកវរសេនីយ៍ទោ ហេង សុវណ្ណ នាយរងប៉ុស្តិ៍ ច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត លោក ឡាច ប៊ុនធឿន តំណាងអង្គការ IOM ព្រមទាំងមន្រ្តីពាក់ព័ន្ធនានាផងដែរ។ នៅក្នុងកិច្ចជំនួបសំណេះសំណាល លោកជំទាវ ជូ ប៊ុនអេង បានធ្វើការផ្តាំផ្ញើ ដល់មន្ត្រីពាក់ព័ន្ធ នៃច្រកអន្តរជាតិ និងច្រកទ្វារតំបន់ ទាំងអស់ ក្នុងនាមជាសមត្ថកិច្ចជួរមុខ ត្រូវយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រង ស្ថិតិប្រជាពលរដ្ឋ ជាពិសេសពលករដែលត្រូវបានបញ្ជូនត្រឡប់ មកពីប្រទេសថៃ ដើម្បីកំណត់បាននូវករណី កេងប្រវ័ញ្ចដោយឈ្មួញទុច្ចរិត និង ធ្វើការបង្ការ បង្ក្រាប ជនល្មើស ដើម្បីចូលរួមចំណែកក្នុង ការទប់ស្កាត់អំពើជួញដូរមនុស្ស ។

 

 


   

Official Telegram NCCT Cambodia