វគ្គបណ្តុះបណ្តាលស្តីពី៖ “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” របស់រដ្ឋបាលខេត្តសៀមរាប

BY SOM SIVWIN

Published on 18 May, 2022

វគ្គបណ្តុះបណ្តាលស្តីពី៖  “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse”  របស់រដ្ឋបាលខេត្តសៀមរាប

សៀមរាប៖ ថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២២ នាសាលប្រជុំសាលា ខេត្តសៀមរាប លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុក ក្រុមជំនួយកិច្ចការ សហប្រតិបត្តិការអន្តរជាតិ បានសហការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី៖  “កិច្ចការពារកុមារ និង ការកំណត់អត្ដសញ្ញាណ ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស និងការរំលោភបំពាន - Training on Child Protection and Identification of Human Trafficking and Abuse” ។ វគ្គបណ្ដុះបណ្ដាលនេះកើតឡើង ក្រោមកិច្ចសហការរវាង អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយក្រសួងសុខាភិបាល ដោយមានជំនួយឧបត្ថម្ភ ពីសហភាពអ៊ឺរ៉ុប (EU) តាមរយៈ អង្គការយូនីសេហ្វ ក្នុងគោលបំណង ផ្សព្វផ្សាយឱ្យបានកាន់តែ ទូលំទូលាយ និង ពង្រឹងសមត្ថភាព ជាពិសេសការអនុវត្ត ក្រមសីលធម៌របស់មន្ត្រី នៅទីកន្លែងធ្វើចត្តាឡីស័ក ដែលបានអនុវត្តផ្ទាល់ នៅមូលដ្ឋាន សរុបចំនួន ៣៨រូប (ស្រី១៨រូប) អញ្ជើញមកពី ខេត្តសៀមរាប និង បន្ទាយមានជ័យ ក្នុងចំណោម អ្នកចូលរួមសរុប ៤៦រូប (ស្រី២២រូប) ក្នុងការកំណត់ អត្តសញ្ញាណ ជនរងគ្រោះ ជាពិសេសស្រ្តី និងកុមារ ការបញ្ជូនករណី កុមាររងគ្រោះ និង ងាយរងគ្រោះទៅកាន់ សេវាសមស្រប ដើម្បីធានា ការការពារ និង សុខមាលភាពរបស់កុមារ ដែលទទួលរងផលប៉ះពាល់ ពីចំណាកស្រុក។ អញ្ជើញចូលរួមជា គណៈអធិបតីក្នុងពិធីបើកវគ្គមាន លោកជំទាវ ឧត្ដមសេនីយ៍ទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកស្រី ចាន់ កញ្ញា មន្ត្រីសម្របសម្រួលគម្រោង តំណាង អង្គការយូនីសេហ្វ លោកស្រី ឃីវ សុខុម ប្រធាន គ.ក.ស.ក ខេត្តបន្ទាយមានជ័យ ។

 

នារសៀលអង្គារ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ វគ្គបណ្ដុះបណ្ដាលត្រូវបានរៀបចំពិធីបូកសរុបលទ្ធផល និងបិទវគ្គ ក្រោមអធិបតីភាព លោកជំទាវ ឧត្ដមសេនីយ៍ឯក វេជ្ជ. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ លោកជំទាវ យូ សុភា ប្រធាន គ.ខ.ប.ជ ខេត្តសៀមរាប លោកស្រី ចាន់ កញ្ញា លោកស្រី ឃីវ សុខុម និង លោកស្រី ព្រំ សុខន ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និង សមាហរណកម្ម ជនរងគ្រោះ នៃក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា។ ចូលរួមជា គ្រូឧទ្ទេសរួមមាន លោកជំទាវ ឧត្តមសេនីយទោ រ៉ន សិរីលក្ខិណា អគ្គលេខាធិការរង ទទួលបន្ទុក ក្រុមជំនួយកិច្ចការ សហប្រតិបត្តិជាតិ និងអន្តរជាតិ, លោកឧត្តមសេនីយទោ កែវ ផល្លា ប្រធានក្រុម ជំនួយកិច្ចការយុត្តិធម៌, លោកវរសេនីយ៍ឯក តាវ វភក្ដិ លោកស្រី វេជ្ជបណ្ឌិត តេង ស្រី អនុប្រធាននាយកដ្ឋាន ប្រយុទ្ធជំងឺឆ្លង នៃក្រសួងសុខាភិបាល, លោកស្រី ព្រំ សុខន ប្រធាននាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និង សមាហរណកម្ម ជនរងគ្រោះ និង លោកគ្រូ ស៊ាង លាភ អ្នកប្រឹក្សាចិត្តសាស្រ្ត នៃ អង្គការធីភីអូ និង លោកអនុសេនីយ៍ឯក ហុក ដារី មន្ត្រីនៃ អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាអ្នកសម្របសម្រួលកម្មវិធី ៕

With thanks to support from European Union and in continue partnership with N.C.C.T and UNICEF today trained (43 people attended) frontline officers from Siem Reap and Banteay Meanchey province to identify, refer child victim and vulnerable cases, and ensure the protection and well-being of children affected by migration.


   

Official Telegram NCCT Cambodia